• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតកម្មឧស្សាហកម្មបានកើនឡើងនៅមូលដ្ឋាន​ចំនួន ៤៩

នាថ្ងៃទី ៤ ខែវិច្ឆិកា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិបានឱ្យដឹងថា សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មទាំងមូល (IIP) ក្នុងខែតុលាឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណកើនឡើងជាង ៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះផ្នែកកែច្នៃ និងផលិតកម្មកើនឡើង ៤,៩%; ផ្នែកផលិតនិងចែកចាយអគ្គិសនីកើនឡើង ៥,៦% ; ផ្នែកផ្គត់ផ្គង់ទឹក ប្រតិបត្តិការគ្រប់គ្រងនិងប្រព្រឹត្តិកម្មកាក់សំណល់និងទឹកកខ្វក់កើនឡើង ៥,២% ។

សកម្មភាពផលិតកម្មនៅ មណ្ដលឧស្សាហកម្ម Dong Xuyen ទីក្រុង Vung Tau។ រូបថត៖ Hoang Nhi/TTXVN

បូកសរុបរយៈពេល ១០ ខែដើមឆ្នាំនេះ IIP ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើង ០,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមលោកស្រី Phi Thi Huong Nga ប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្មនិងសំណង់បានឱ្យដឹងថា ប្រតិបត្តិការផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសក្នុងឧស្សាហកម្មកែច្នែ ផលិត និងឧស្សាហកម្មរ៉ែនៅតែជួបការលំបាក ប៉ុន្តែបានស្តារឡើងវិញយ៉ាងវិជ្ជមានជាងត្រីមាសទី ៣ ឆ្នាំ ២០២៣ ។

របាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិ ក៏បានសរឲ្យឃើញថា សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល១០ខែដើមឆ្នាំនេះ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បានកើនឡើងនៅតាមមូលដ្ឋានចំនួន៤៩។ ខេត្តក្រុងមួយចំនួនដែលមានសន្ទស្សន៍ IIP កើនឡើងខ្ពស់គឺដោយសារផ្នែកកែច្នៃ និងផលិត; ផ្នែកផលិតនិងចែកចាយអគ្គិសនីបានកើនឡើងខ្ពស់ ក្នុងនោះមាន ខេត្ត Dak Lak ខេត្ត Bac Giang ខេត្ត Phu Tho ខេត្ត Nam Dinh ទីក្រុង Hai Phong។ល។

ដើម្បីជំរុញវិស័យផលិតកម្មឧស្សាហកម្មក្នុងប៉ុន្មានខែចុងឆ្នាំ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា ក្រសួងនឹងបន្តដោះស្រាយការលំបាកសម្រាប់សហគ្រាសដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម; ស្នើឲ្យរដ្ឋាភិបាលបន្តរៀបចំការតភ្ជាប់សហគ្រាសក្នុងស្រុកជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសសកលដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ធំៗដែលកំពុងវិនិយោគនៅវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top