• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រេស៊ីលប្រកាសពីការចាប់ផ្តើមការចរចា PTA នៃទីផ្សាររួមអាមេរិកខាងត្បូង ជាមួយវៀតណាម

នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៦៧ នៃទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ដែលបានប្រារព្ធឡើងនៅ Foz de Iguazu នាថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានប្រកាសពីការចាប់ផ្តើមការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអនុគ្រោះ (PTA) ជាមួយវៀតណាម។
អាហារសមុទ្រគឺជាទំនិញនាំចេញដ៏សំខាន់មួយរបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីល (រូបភាពបង្ហាញ៖ VGP)

នៅក្នុងសេចក្តីប្រកាស ក្នុងនាមជាតំណាងប្រធានប្តូរវេន Mercosur រដ្ឋមន្ត្រីការបរទេស លោក Vieira បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ Mercosur។ បច្ចុប្បន្នប្រេស៊ីលគឺជាដៃគូពាណិជ្ជ កម្មឈានមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលបានកើនឡើងយ៉ាងឆាប់រហ័សដល់ ៧,៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ប្រទេសទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និងចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ការនាំចេញរបស់វៀតណាមទៅកាន់ប្រេស៊ីលភាគច្រើនមានអាហារសមុទ្រ កៅស៊ូ វាយនភណ្ឌ ស្បែកជើង និងដែកថែប។ ហើយនាំចូលពីប្រេស៊ីលដូចជា សណ្តែកសៀង ស្រូវសាលី ពោត ចំណីសត្វ និងវត្ថុធាតុដើម កប្បាសជាច្រើនប្រភេទជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top