• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជីញ អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំផែនការសម្រាប់តំបន់រមណីដ្ឋានត្រាង អាន

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី លោក ម៉ាយ វ៉ាន់ជីញ និងគណៈ ប្រតិភូ បានអញ្ជើញជួបធ្វើការនិងចុះត្រួតពិនិត្យនៅខេត្ត និញ ប៊ីញ ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តជាក់ស្តែងនៃគម្រោងផែនការសម្រាប់ការអភិរក្ស ជួសជុល និងការស្តារឡើងវិញនៃតំបន់រមណីដ្ឋានពិសេសជាតិ ត្រាង អាន - តាមគុក - ប៊ិច ដុង រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ឧបនាយករដ្ឋមន្ត្រីស្តាប់របាយការណ៍នៅទីតាំងប្រវត្តិសាស្ត្ររាជធានីបុរាណហ័រលឺ (រូបថត៖ VGP/Giang Thanh)

នេះត្រូវបានកំណត់ថា ជាការផ្លាស់ប្តូរក្នុងការត្រិះរិះឆ្ពោះទៅរក "គំរូបេតិក ភណ្ឌរស់" ដែលការអភិរក្សត្រូវបានភ្ជាប់ទៅនឹងការអប់រំ ទេសចរណ៍ ស្រាវ ជ្រាវ និងជីវភាពរស់នៅប្រកបដោយចីរភាព។ គោលដៅគឺធ្វើឱ្យ ត្រាង អាន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បេតិកភណ្ឌឈានមុខគេនៅវៀតណាម ជាគោលដៅអន្តរជាតិ និងជាកម្លាំងកំណើនបៃតងសម្រាប់ខេត្ត និញ ប៊ីញ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ជីញ បានស្នើថា ការរៀបចំឯកសារត្រូវផ្តោតជាពិសេសលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងជាក់ស្តែង ដោយបញ្ជាក់ពីតម្លៃលេចធ្លោនៃបេតិកភណ្ឌ ធានាលក្ខណៈខ្ជាប់ខ្ជួន ដើម្បីការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងរមណីដ្ឋានក្នុងរយៈពេលវែង។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ជីញ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងជូនពរបុណ្យណូអែលនៅព្រះវិហារព្រះសហគមន៍ កាតូលិកនិញប៊ិញ ក្នុងសង្កាត់ហ័រលឺ និងប៊ីស្សពប៊ូយជូ ក្នុងឃុំសួនទ្រឿង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top