• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

ក្នុងអាណត្តិជាប្រធាន BRICS ២០២៥ របស់ប្រេស៊ីល ព្រឹត្តិការណ៍ជិត ២០០ នឹងត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានី Brasilia និងទីក្រុង Rio de Janeiro ជាពិសេសកិច្ចប្រជុំកំពូល BRICS ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុង Rio de Janeiro ។ ចាប់ពីថ្ងៃទី ១ ខែមករានេះដែរ ប្រទេសបេឡារុស្ស បូលីវី ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន បានចូលរួម BRICS ជាផ្លូវការ ក្នុងនាមជាប្រទេសដៃគូ។ BRICS មានចំនួនប្រជាជនស្មើនឹង ៤០% នៃចំនួនប្រជាជនពិភពលោក និង ១/៤ នៃ GDP សកល ហើយ ត្រូវបានចាត់ទុកថា មានតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top