• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រេងរាប់ម៉ឺនធុងហៀរចេញទៅក្នុងបរិស្ថាននៅលីប៊ីដោយសារតែការបែកបាក់បំពង់បង្ហូរ

ក្រុមហ៊ុនប្រេងរ៉ែឈូងសមុទ្រអារ៉ាប់ (AGOC) ដែលជាអង្គភាពប្រតិបត្តិបំពង់បង្ហូរប្រេងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភា ប្រេងប្រហែល ២២ពាន់ធុង ត្រូវបានធ្លាយចេញទៅក្នុងបរិស្ថានជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកំពុងត្រូវបានដំណើរការយ៉ាងប្រញាប់ប្រញាល់។
  រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅទីរួមស្រុក Ras Lanuf ភាគខាងជើងលីប៊ីកាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០។ (រូបថត៖ AP)  

អាជ្ញាធរលីប៊ីកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសថា ប្រេងរាប់ម៉ឺនធុងកំពុងហៀរ ចេញ ទៅក្នុងបរិស្ថាននៃប្រទេសនេះ បន្ទាប់ពីបំពង់បង្ហូរប្រេងមួយពីអណ្ដូងប្រេង Sarir ទៅកាន់កំពង់ផែប្រេង Tobruk នៅមេឌីទេរ៉ាណេ បានបែកបាក់កាលពីថ្ងៃទី៣១ ឧសភា។

សេចក្តីប្រកាសបានឲ្យដឹងថែមទៀតថា ឧប្បត្តិហេតុនេះបានប៉ះពាល់បន្ថែម ទៀតទៅលើឧស្សាហកម្មប្រេងរ៉ែដែលកំពុងជួបការលំបាករបស់លីប៊ី ក្នុងបរិបទដែល ប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែស្ថិតក្នុងភាពចលាចលផ្នែកនយោបាយ និងសន្តិសុខ។

ក្រុមហ៊ុនប្រេងរ៉ែឈូងសមុទ្រអារ៉ាប់ (AGOC) ដែលជាអង្គភាពប្រតិបត្តិបំពង់ បង្ហូរប្រេងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភា ប្រេងប្រហែល ២២ពាន់ធុង ត្រូវបានធ្លាយចេញទៅក្នុងបរិស្ថានជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាកំពុងត្រូវបានដំណើរការយ៉ាងប្រញាប់ប្រញាល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top