• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម


 ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ VGP) 
 

នាព្រឹកថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅអគាររដ្ឋសភា បានប្រារព្ធសម័យប្រជុំលើកទី ៣៨គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាវៀតណាម។ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា សម័យប្រជុំលើក​នេះនឹង​ពិភាក្សា​អំពី​ខ្លឹមសារសំខាន់ជា ច្រើន ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ ដែលនឹងបាន​រៀប​ចំឡើងនាថ្ងៃទី២១ខែតុលា​នាពេល​ខាងមុខនេះ។
 
នៅក្នុងសម័យប្រជុំលើក​នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ ស្ដីពីសេចក្ដីព្រាងច្បាប់មួយចំនួន របាយការណ៍​បូកសរុបមតិនិងញ្ញត្តិរបស់អ្នក បោះឆ្នោតនិងប្រជាជន​ដែលបាន​ផ្ញើរជូន​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​​ទី៨ របាយ ការណ៍ឃ្លាំមើលលទ្ធផលដោះស្រាយញ្ញត្តិ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតដែល បាន​ផ្ញើ​ជូន​​សម័យ​ប្រជុំលើកទី៧ ជាដើម។
 
នៅសម័យ​ប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិ ស្ដីពីរបាយការណ៍​វាយ​តម្លៃ​ចំពោះ​លទ្ធផល​អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៩ ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​គម្រោង​បែង​ចែក ថវិការរដ្ឋឆ្នាំ២០២០ ហើយពិចារណានិងសុក្រិតវិធានការបែង ចែកដើមទុន១០ លានលាន​ដុង​សម្រាប់​គម្រោងការសំខាន់ៗរបស់ប្រទេសជាតិក្នុងផែនការវិនិ យោគសាធារណៈក្នុង​ដំណាក់​កាល​ជាមធ្យម​ចាប់​ពី​ឆ្នាំ២០១៦ដល់ឆ្នាំ២០២០។
 
រួមជាមួយគ្នានោះ គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ​ស្ដីពីសេចក្តី​សម្រេច​ចិត្តផ្ដល់​សច្ចាប័ណ្ណ​លើសន្ធិសញ្ញា​បំពេ​ញបន្ថែមនៃសន្ធិសញ្ញាកំ​ណត់​ព្រំដែន​ជាតិឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម​ឆ្នាំ២០០៥រវាង​វៀត​ណាម និងកម្ពុជានិងពិធីសារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករ វាង​វៀត​ណាម និងកម្ពុជា ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top