• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសម័យប្រជុំលើកទី២៥នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនិតិកាលទី១៤បានប្រារព្ធនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីសម័យប្រជុំនេះ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ 

នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិលើបញ្ហាមួយចំនួនដែលមិនទាន់ទទួលបានការសុ្រះចិត្តគំនិតនៃគម្រោងការដូចជា៖ ច្បាប់ប៉ូលីសសមុទ្រវៀតណាម; ច្បាប់ការពារការសម្ងាត់របស់រដ្ឋនិងច្បាប់បង្ការ ប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) ជាដើម។

ក្នុងសម័យប្រជុំនាថ្ងៃទី១១កក្កដានេះ អង្គប្រជុំបានពិភាក្សាលើបញ្ហាដែលកំពុងមានការខ្វែងគំនិតនៃគម្រោងច្បាប់បូលីសសមុទ្រវៀតណាម។ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់ទុកថា៖ បច្ចុប្បន្ននេះ កិច្ចការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព សិទ្ធិយុត្តាធិការជាតិលើសមុទ្រកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើន។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖

“ច្បាប់បូលីសសមុទ្រវៀតណាមប្រសិនបើត្រូវបានអនុម័តនោះគឺត្រូវលើកកម្ពស់ថានៈនិងកម្លាំងពលំរបស់​បូលីស​សមុទ្រដើម្បីអនុវត្តភារកិច្ចការពារសមុទ្រ។ តាមពិតជាកងកម្លាំងប្រដាប់អាវុធកំណត់យ៉ាងដូចម្ត៉េច ប៉ុន្តែតាមច្បាប់អន្តរជាតិគឺបូលីសសមុទ្រត្រូវប្រតិបត្តិភារកិច្ចស៊ីវិល។ ពោលគឺកំណត់ឋានៈរបស់បូលីសសមុទ្រជាកម្លាំងប្រដាប់អាវុធប្រតិបត្តិភារកិច្ចស៊ីវិល ប៉ុន្តែពេលត្រូវការការពារមាតុប្រទេសគឺមានសិទ្ធិបាញ់កាំភ្លើងតែម្តង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top