• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធកិច្ចប្រជុំ SOM នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១២


 ទិដ្ឋភាពនៃកិច្ចប្រជុំ SOM នេះ (រូបថត៖ VOV)

 នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ កិច្ចប្រជុំថ្នាក់អ្នកជំនាញ (SOM) ក្នុងក្របខ័ណ្ឌកិច្ច ប្រជុំលើកទី១២ គណៈ​កម្មាធិការ​សម្រប​សម្រួលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុ​ជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅនៅខេត្ត​ត្រចេះ កម្ពុជា​។ 
 
ថ្លែងនៅ​ទីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Le Quang Manh បានចាត់ ទុកថា នាបច្ចុប្បន្ន​ គម្រោងសហប្រតិបត្តិការធំៗអំពីការអភិវឌ្ឍតំបន់ព្រំដែនរួម រវាងប្រទេសទាំងបីវៀតណាម ឡាវនិងកម្ពុជា​ កំពុងត្រូវបានដំណើរការអនុវត្តន៍ ជាពិសេសគឺលើវិស័យវារីអគ្គីសនី ធ្វើអាជីវកម្មនិងកែច្នៃរ៉ែ ដាំដុះ​និងកែ​ច្នៃផលិត ផលដើមឈើឧស្សាហកម្ម។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ត្រូវបាន បង្កើត​ឡើង​ជាជំហានដំបូង ប៉ុន្តែនៅតែយឺតបើប្រៀបធៀបនឹងផែនការ។ គោល ដៅនៃការ​បង្កើត​កិច្ច​សហប្រតិ​បតិ្តការ​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀត ណាម (CLV) នោះគឺបង្កើន​ចំណង​សាមគ្គី​ភាព​និង​កិច្ច​សហប្រតិ​បតិ្តកា​ររវាង ប្រទេសទាំងបី សំដៅធានាសន្តិសុខ ស្ថិរភាពនយោបាយ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមក្នុងតំបន់។ កិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណ CLV បាន​ផ្ដោត​ទៅលើ​វិស័យ​មួយ​ចំនួន​ដូចជា សន្តិសុខកិច្ចការបរទេស ចរាចរណ៍ដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម​និង​វិនិយោគ​។​

វៀត​ណាម​បាននិង​កំពុងចូល​រួមយ៉ាង​សកម្មហើយមាន​ការរួម​ចំណែក​យ៉ាង​សំខាន់​ជាច្រើន​ចំពោះ​តំបន់​ត្រីកោណ​ CLV។ រហូតមកដ​ល់ពេលនេះ សហគ្រាស វៀតណាមបានបោះ​ទុនចំនួន៤ ​ពាន់លាន​ដុល្លាអាមេរិក​ទៅក្នុង​ខេត្តនានា​របស់ កម្ពុជានិងឡាវនៃតំបន់ត្រីកោណអ​ភិវឌ្ឍន៍ តាមរយៈ១១​៣គម្រោង​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top