• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមូលអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន១១៦នាក់ដែលបាន ពលីជីវិតនៅតាមសម័យកាល

នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វរសេនីយ៍ឯក លោក Pham Quang Trung ប្រធានក្រុម K93 ទីបញ្ជាការយោធាខេត្ត An Giang បានឱ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ ២០១៧ -២០១៨ ក្រុម K93 បានប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១១៦ នាក់ដែលបានពលីជីវិតនៅតាមសម័យកាល ។

រូបថតឧទាហរណ៍ (ប្រភព៖ TTXVN) 

លោក Pham Quang Trung បានអះអាងទៀតថា អង្គភាពនៅតែផ្តោតលើការ ស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តទាំងពីរគឺខេត្តកំពង់ស្ពឺនិងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា។ទោះបីជាមានជួបការលំបាកជាច្រើនក៏​ដោយក៏ប៉ុន្តែអង្គភាពនេះបានស្វែងរកនិងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១៦ នាក់។ ជាពិសេសក្នុង ចំណោមអដ្ឋិធាតុចំនួន ៣៨ ដែលស្វែងរកបានក្នុងទឹក មានអដិ្ឋធាតុចំនួន ២ ត្រូវបានកំណត់ឈ្មោះយុទ្ធជនពលី។ ក្រុម K93 បានទាក់ទងជាមួយមូលដ្ឋាននិងគ្រួសារយុទ្ធជនពលីទាំងនេះ ដើម្បីបញ្ជូនអដិ្ឋធាតុទាំងឡាយធ្វើមាតុភូមិនិវត្ត។ យោងតាមផែនការអដ្ឋិធាតុទាំងអស់ដែលត្រូវបានស្វែងដោយក្រុម K93 ទីបញ្ជា​ការ​យោធាខេត្ត An Giang និងក្រុម K90 - យោធាភូមិភាគទី ៩ ប្រមូលផ្តុំក្នុងរដូវប្រាំងឆ្នាំ២០១៧-២០១៨ នឹងត្រូវបានរៀបចំពិធីបញ្ចុះសពនៅឈាបនដ្ឋានយុទ្ធជនលី Doc Ba Dac ស្រុក Tinh Bien ខេត្ត An Giang នៅថ្ងៃទី ២០ ខែកក្កដាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top