• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់: RCEP មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

RCEP ត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់មេដឹកនាំ RCEP នៅថ្ងៃទី ១៥ ខែវិច្ឆិកា។
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច RCEP លើកទី ៨ ចេញផ្សាយពីទីក្រុងហាណូយ នាថ្ងៃទី ២៧ ខែសីហា

គេហទំព័រសារព័ត៌មាន អាល្លឺម៉ង់ដែលបានចុះផ្សាយអត្ថបទជាច្រើន ដោយវាយតម្លៃពីសារៈសំខាន់ នៃភាពជាដៃគូសេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងនោះ សង្កត់ធ្ងន់លើសារៈសំខាន់ដ៏ធំធេងនៃកិច្ចព្រមព្រៀងនេះសម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ RCEP ត្រូវចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់មេដឹកនាំ RCEP នៅថ្ងៃទី ១៥ ខែវិច្ឆិកា។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់ កាសែត Handelsblatt (ពាណិជ្ជកម្ម) របស់អាល្លឺម៉ង់នៅថ្ងៃទី ១៤ ខែវិច្ឆិកាបានរាយការណ៍ថា RCEP រួមមានខឿនសេដ្ឋកិច្ចចំនួន ១៥ (ក្នុងនោះមានប្រទេសអាស៊ានចំនួន ១០ រួមជាមួយប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលីនិងនូវែលសេឡង់) ដោយមានប្រជាជនសរុបចំនួន ២,២ ពាន់លាននាក់ស្មើនឹងជិតមួយភាគបីនៃផលិតផលពិភពលោកសរុប។

ក្នុងពេលជាមួយគ្នានេះ កាសែត FAZ (ទិដ្ឋភាពទូទៅនៃ Frankfurt) បានវាយតម្លៃថា ការឈានដល់ការមូលមតិគ្នាលើការកាត់បន្ថយពន្ធនិងបទប្បញ្ញត្តិ ទាក់ទងទៅនឹងតំបន់ចំនួន ២០ គឺជាជោគជ័យមួយ សម្រាប់ប្រទេសដែលចូលរួមក្នុង RCEP ដែលកំពុងប្រកួតប្រជែងក្នុងវិស័យជាច្រើន។

ជាមួយគ្នានេះដែរ កាសែត DW (រលកអាល្លឺម៉ង់) និង SZ (អាល្លឺម៉ង់ខាងត្បូង) បានវាយតម្លៃថា តំបន់ពាណិជ្ជកម្មធំបំផុតនៅលើពិភពលោកកំពុងបង្កើតនៅអាស៊ី ដោយគ្មានអឺរ៉ុបនិងអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងបង្ហាញពីការចាប់ផ្តើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក។ យោងតាម DW បណ្តាប្រទេសដែលចូលរួម RCEP កំពុងក្លាយជាទីផ្សារដែលផ្គត់ផ្គង់ខ្លួនឯង៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top