• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានចាត់ទុកវៀតណាមជាទិសដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិន

វិបត្តិជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩ បានបង្ហាញឲ្យឃើញថា ក្រុមហ៊ុនជាច្រើនត្រូវប្រឈមមុខនឹងហានិភ័យនៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ពឹងផ្អែកលើប្រទេសនីមួយៗ។ ប្រការនេះបានបណ្តាលឱ្យពួកគេ ផ្លាស់ប្តូរទស្សនៈរបស់ខ្លួន ដើម្បីងាកទៅ ប្រទេសដែលមានលក្ខខណ្ឌអំណោយផលវិញ។
 
ដោយដកស្រង់អត្ថបទលើគេហរទំព័រ Handelsblatt (ពាណិជ្ជកម្ម) របស់អាល្លឺម៉ង់ នៅថ្ងៃទី ១៣ ខែសីហាថា ក្នុងការកំណត់ទិសដៅអនាគត ក្រុមហ៊ុនផលិតស្គត់ Tesa របស់អាល្លឺម៉ង់ចង់ពង្រីកផលិតកម្មនិងបានជ្រើសរើសយកភាគខាងជើងរបស់វៀតណាមដើម្បីធ្វើការវិនិយោគ លើទឹកប្រាក់ប្រហែល ៥៥ លានអឺរ៉ូ (ស្មើនឹង ៦៥ លានដុល្លារអាមេរិក) សំដៅសាងសង់រោងចក្រមួយ ដែលមានទំហំ ៧០.០០០ ម៉ែត្រក្រឡាគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៣។
 
យោងតាមអត្ថបទនេះ ដោយមានចំនួនប្រជាជនប្រមាណ ១០០ លាននាក់ វៀតណាមមានទស្សនវិស័យល្អ ក្នុងការឆ្លៀតយកផលប្រយោជន៍ពីការអភិវឌ្ឍន៍។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា វៀតណាមអាចរំពឹងនឹងទទួលបានកំណើនសេដ្ឋកិច្ចជិត ៣% នៅក្នុងឆ្នាំនេះ។
 
មូលហេតុមួយដែលវៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេស គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។ នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយបំផុត ដែលអឺរ៉ុបបានចុះហត្ថលេខាជាមួយទីផ្សារទើបនឹងលេចចេញ។
 
យោងតាមគេហរទំព័រ Handelsblatt មិនត្រឹមតែពង្រីកពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបប៉ុណ្ណោះទេជាមួយនឹងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នេះ វៀតណាមបានចូលរួមតំបន់ពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសដូចជា ជប៉ុន កាណាដានិងម៉ិកស៊ិក ចាប់តាំងពីឆ្នាំ ២០១៨ មក។ វៀតណាមក៏កំពុងចូលរួមក្នុងការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលរួមមានប្រទេសចិននិងអូស្រ្តាលី ហើយក៏កំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិកផងដែរ។

កាសែតអាល្លឺម៉ងបានចាត់ទុកថា ការបើកចំហររួមជាមួយសកលភាវូបនីយកម្មរបស់វៀត ណាមបានទាក់ទាញក្រុមហ៊ុនធំៗ ជាច្រើនមកស្វែងយល់និងធ្វើអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេចក្តីព្រាងច្បាប់រដ្ឋធានី៖ បង្កើតយន្តការសម្រាប់ហាណូយអភិវឌ្ឍន៍

សេចក្តីព្រាងច្បាប់រដ្ឋធានី៖ បង្កើតយន្តការសម្រាប់ហាណូយអភិវឌ្ឍន៍

សមាជិកសភាបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់ ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។

Top