• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ វៀតណាមមានភាពធន់គួរឱ្យចាប់អារម្មណ៍ចំពោះសម្ពាធសកល

គេហទំព័រព័ត៌មាន ainvest.com របស់អាមេរិកកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះអត្ថបទមួយដោយបញ្ជាក់ថា វៀតណាមមានភាពធន់គួរឲ្យចាប់អារម្មណ៍ ចំពោះសម្ពាធសកល នៅពេលដែលផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាស ទីពីរនៃឆ្នាំនេះបានកើនឡើង ៧,៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ dangcongsan.vn

អត្រាកំណើន GDP ក្នុងត្រីមាសទីពីរនៃឆ្នាំនេះឈានដល់ ៧,៩៦% ដោយសារ កំណើន ១០,៣% ក្នុងវិស័យផលិតកម្មឧស្សាហកម្ម និងកំណើន ៨,១៤% មកពីវិស័យ សេវាកម្ម។ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានសន្យាក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ សម្រេចបាន ២១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២,៦% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីទំនុកចិត្តប្រកបដោយនិរន្តរភាព ចំពោះប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់វៀតណាម។

អត្ថបទនេះបានធ្វើសន្និដ្ឋានថា ភាពធន់សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាស ទីពីរនៃឆ្នាំនេះ ដែលបង្ហាញតាមរយៈការគ្រប់គ្រងអតិផរណាប្រកបដោយប្រសិទ្ធភាព កំណើន GDP រឹងមាំ និងលំហូរ FDI ដ៏ខ្លាំងក្លា បានបញ្ជាក់ពីឋានៈរបស់ប្រទេស វៀតណាម ជាគោលដៅវិនិយោគយុទ្ធសាស្ត្រមួយ។ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ សកលបន្តផ្លាស់ទី ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្លាយជាតម្រូវការចាំបាច់ សមត្ថភាពសម្របខ្លួននិងផ្លាស់ប្ដូរថ្មី នឹងជួយវៀតណាមមិនត្រឹមតែទទួលបានអត្ថ ប្រយោជន៍ពីកំណើនប៉ុណ្ណោះទេ ថែមទាំងក្លាយជាកម្លាំងចលករសម្រាប់កំណើនទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top