• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ លឿង គឿង គ្រោងនឹងជួបពិភាក្សា ជាន់ខ្ពស់ជាមួយលោកប្រធានាធិបតី João Manuel Gonçalves Lourenco; ជួប សវនាការជាមួយលោកស្រីប្រធានរដ្ឋសភា Carolina Cerqueira; ធ្វើការជាមួយថ្នាក់ ដឹកនាំនៃចលនាប្រជាជនរំដោះអង់ហ្គោឡា; ជួបជាមួយសហគមន៍ជនវៀតណាមនៅ អង់ហ្គោឡា និងចូលរួមពិធីរំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ មកដល់ទីក្រុង Luanda ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអង់ហ្គោឡា។ (រូបថត៖ VOV)

នារសៀលថ្ងៃទី៦ ខែសីហា ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន អន្តរជាតិ Quatro de Fevereiro រដ្ឋធានី Luanda ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសអង់ហ្គោឡា តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក João Manuel Gonçalves Lourenço និងលោកជំទាវ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋ លឿង គឿង គ្រោងនឹងជួបពិភាក្សា ជាន់ខ្ពស់ជាមួយលោកប្រធានាធិបតី João Manuel Gonçalves Lourenco; ជួបសវនាការជាមួយលោកស្រីប្រធានរដ្ឋសភា Carolina Cerqueira; ធ្វើការជាមួយថ្នាក់ ដឹកនាំនៃចលនាប្រជាជនរំដោះអង់ហ្គោឡា; ជួបជាមួយសហគមន៍ជនវៀតណាមនៅ អង់ហ្គោឡា និងចូលរួមពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។ ជាពិសេស លោកប្រធានរដ្ឋនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅ រដ្ឋសភាអង់ហ្គោឡា តាមនោះផ្ញើរសារគោលនយោបាយអំពីវៀតណាមដែលមាន បំណងចង់រួមចំណែកកាន់តែច្រើនក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចសកល និង អរិយធម៌មនុស្សជាតិ។

កាលពីថ្ងៃទី៦ ខែសីហា សារព័ត៌មានអង់ហ្គោឡាបានបង្ហោះព័ត៌មានជាបន្ត បន្ទាប់អំពីដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក លឿង  គឿង និងលោកជំទាវ នៅ
អង់ហ្គោឡា។ ទីភ្នាក់ងារសារព័ត៌មាន Angop បានឲ្យដឹងថា ប្រទេសអង់ហ្គោឡា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ សំខាន់ៗជាច្រើន ដូចជាពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេស ទាំងពីរក្នុងឆ្នាំ ២០០២; ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្នាំ ២០០២; កិច្ចព្រមព្រៀងស្តីពីការលើកលែងលិខិតឆ្លងដែនការទូត និងផ្លូវការក្នុងឆ្នាំ ២០០៨; ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Sonangol របស់អង់ហ្គោឡាក្នុងឆ្នាំ ២០០៨៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ៖ ជំរុញកម្លាំងចលករដើម្បីសម្រេចបានគោលដៅកំណើនពី៨,៣-៨,៥%ក្នុងឆ្នាំនេះ

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ៖ ជំរុញកម្លាំងចលករដើម្បីសម្រេចបានគោលដៅកំណើនពី៨,៣-៨,៥%ក្នុងឆ្នាំនេះ

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា។

Top