• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឡាវវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី ២ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយអត្ថបទជាច្រើន លើកសរសើរ សមិទ្ធិផលដ៏ធំធេងរបស់វៀតណាមក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក និងទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងឡាវ និងវៀតណាម។
នៅទំព័រមុខរបស់កាសែត PathetLao ចុះថ្ងៃទី ២ កញ្ញា បានចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “៧៩ឆ្នាំនៃការអភិវឌ្ឍរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម”។ (រូបថត៖ VOV Vientiane)

នៅទំព័រមុខរបស់កាសែត PathetLao ចុះថ្ងៃទី ២ កញ្ញា បានចុះផ្សាយ អត្ថបទក្រោមចំណងជើងថា “៧៩ឆ្នាំនៃការអភិវឌ្ឍរបស់សាធារណៈរដ្ឋសង្គមនិយម វៀតណាម”។ អត្ថបទរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីក្រុងហាណូយ លោកប្រធានហូជីមិញ តំណាងរដ្ឋាភិបាលបណ្តោះអាសន្ន បានអានសេចក្តីប្រកាសឯករាជ្យនៅចំពោះមុខប្រជាជនវៀតណាមទាំងមូល និងពិភពលោក ប្រកាសឯករាជ្យ និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ អត្ថបទបញ្ជាក់ថា ក្នុងរយៈ ពេល៧៩ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនជំនះពុះពារ លើការលំបាកលំបិនរាប់មិនអស់ ធ្វើការតស៊ូប្រកបដោយជោគជ័យ ដើម្បីឯករាជ្យជាតិ ឯកភាពប្រទេស ការពារមាតុភូមិ សម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី; សេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍និងរីកចម្រើនដោយឥតឈប់ឈរ; វៀតណាមជានិច្ចកាលជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ អំពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរអត្ថបទបញ្ជាក់ថា នេះគឺជាទំនាក់ទំនងដ៏ស្មោះត្រង់ បរិសុទ្ធ ជាការគោរព និង ការជួយគ្នាទៅវិញទៅមកដោយអស់ពីចិត្ត។ ដោយយកឈ្នះលើការលំបាកឧបសគ្គ ជាច្រើន ទំនាក់ទំនងនោះកាន់តែស្មោះត្រង់និងជិតស្និទ្ធថែមទៀត។
កាលពីថ្ងៃទី ២ កញ្ញា ផងដែរ វិទ្យុជាតិឡាវ និងទូរទស្សន៍ជាតិឡាវបានផ្សាយខ្លឹម សារជាច្រើនអំពីរយៈពេល ៧៩ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍរបស់ប្រទេសវៀតណាម ក៏ដូចជាការអះអាងនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ គឺជាទំនាក់ទំនងគំរូដ៏កម្រនៅ ក្នុងទំនាក់ទំនងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top