• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយបារាំងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe

នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រព័ន្ធផ្សព្វផ្សាយបារាំងបានចុះផ្សាយព័ត៌មានជាច្រើនអំពីថ្ងៃធ្វើការដំបូងរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដោយសង្កត់ធ្ងន់ទៅលើកិច្ចសន្យាសេដ្ឋកិច្ច ដែលបាន ចុះហត្ថលេខារវាងសហគ្រាសនៃប្រទេសទាំង​ពីរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ស្ដាំ) និងនាយករដ្ឋមន្រ្តីបារាំង
លោក Edouard Phillipe (ឆ្វេង) (រូបថត៖ TTXVN)

កាសែតបារាំងមួយចំនួនដូចជា៖ Le Figaro, La Croix, Ouest-France, Le Point, L'Observateur និង Le Télégramme និងកាសែតសេដ្ឋកិច្ចដូចជា Boursorama និង Boursier ព្រមទាំង ប៉ុស្តិ៍ទូរទស្សន៍បារាំង ២៤ និង BFMTV ក៏បានចុះផ្សាយព័ត៌មានអំពីកិច្ចសន្យារវាងវៀតណាមនិងបារាំងដែលបានចុះហត្ថលេខាក្នុងថ្ងៃទី ២ ខែ​វិច្ឆិកា ដែលមានតម្លសរុបចំនួន ១០ ពាន់លាន អឺរ៉ូ។

កាសែត  Le Figaro បានវាយតម្លៃថា  បារាំងមិនទាន់ឆ្លៀតយកបាននូវសក្តានុពលរបស់ទីផ្សារវៀតណាម។
ទំនិញបារាំងស្រូបយកចំណែកទីផ្សារតិចតួចនៅវៀតណាតែប៉ុណ្ណោះ ពោលគឺមិនទទួលបានតួលេខ ១ % ឡើយ។
ប៉ារីសបានសង្កត់ធ្ងន់លើគោលបំណងចង់លុបចោករាល់របាំង ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាមផង​ដែរ​៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top