• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធាន UNGA ៧៨៖ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បង្ហាញពីការប្តេជ្ញានយោបាយយ៉ាងមុតមាំរបស់វៀតណាម

ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូលអនាគត មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ និងធ្វើការនៅសហរដ្ឋអាមេរិក។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម ។ រូបថត៖ Lam Khanh/TTXVN

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោក Dennis Francis បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូឡឹម ក្នុងសប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដែលបង្ហាញពីការប្តេជ្ញានយោបាយខ្ពស់បំផុតរបស់វៀតណាមនៅពេលដែលសហគមន៍អន្តរជាតិកំពុងប្តេជ្ញាជំរុញពហុភាគីនិយម ដើម្បីទប់ទល់នឹងបញ្ហាប្រឈមជាសកលនាបច្ចុប្បន្ន។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាក្នុងកម្រិតខ្ពស់បំផុតរបស់វៀតណាម ហើយនឹងរួមចំណែកលើកកំពស់ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិឡើងដល់កម្រិតថ្មីមួយ។ កិច្ចប្រជុំកំពូលអនាគតក៏ជាព្រឹត្តិការណ៍ពិសេស ជាសន្និសីទដើម្បីអនាគតរបស់ពិភពលោក ជាឱកាសសម្រាប់មេដឹកនាំអន្តរជាតិជំរុញសាមគ្គីភាពនិងពហុភាគីនិយម ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គការសហប្រជាជាតិ។ លោក Dennis Francis ជឿជាក់ថា ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាម គឺជាឱកាសសម្រាប់វៀតណាមដើម្បីអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញារបស់ខ្លួន។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម លោក Dennis Francis ជឿជាក់ថា ទំនាក់ទំនងរវាង UN និងវៀតណាមនឹងបន្តត្រូវបានពូនជ្រុំនិងពង្រឹងបន្ថែមទៀត។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ផ្តោតសំខាន់លើការជំរុញសិទ្ធិមនុស្ស លើកកម្ពស់តម្លៃអំពីសុខាភិបាល ការអប់រំ ពង្រឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះក៏ជាការប្តេជ្ញាយ៉ាងមុតមាំរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top