• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ធ្វើជាអធិបតីក្នុងពិធីជូនដំណើរលោកប្រធានរដ្ឋវៀតណាម Vo Van Thuong

មុននោះនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាទីក្រុង Firenze រដ្ឋធានីនៃតំបន់ Toscana ហើយបានជួបសន្ទនាជាមួយប្រធានតំបន់ Toscana លោក Eugenio Giani និងអភិបាលក្រុង Firenze លោក Dario Nardella ។
ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella ធ្វើជាអធិបតីក្នុងពិធីជូនដំណើរលោកប្រធានរដ្ឋវៀតណាម Vo Van Thuong (រូបថត៖ vna)

នាថ្ងៃទី ២៨ កក្កដា ប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីតាលីលោក Sergio Mattarella បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរជាផ្លូវការរបស់ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយាជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យនៅអីតាលី។ ពិធីជូនដំណើរធ្វើឡើងនៅបន្ទប់ Sala del Brustolon ក្នុងវិមានប្រធានាធិបតី ទីក្រុងរ៉ូម។

ការដែលអ៊ីតាលីបានរៀបចំពិធីស្វាគមន៍ និងជូនដំណើរដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ ថ្នាក់ប្រមុខរដ្ឋជូនលោកប្រធានរដ្ឋ Vo Van Thuong លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ភាពស្និទ្ធស្នាល ការគោរព និងសេចក្តីកក់ក្ដៅ របស់ថ្នាក់ដឹកនាំអ៊ីតាលីជូនចំពោះថ្នាក់ដឹកនាំវៀតណាម។

មុននោះនាព្រឹកថ្ងៃទី ២៨ ខែកក្កដា ប្រធានរដ្ឋលោក Vo Van Thuong បានទៅទស្សនាទីក្រុង Firenze រដ្ឋធានីនៃតំបន់ Toscana ហើយបានជួបសន្ទនាជាមួយប្រធានតំបន់ Toscana លោក Eugenio Giani និងអភិបាលក្រុង Firenze លោក Dario Nardella

ដោយបង្ហាញពីសេចក្តីរីករាយដែលបានទៅទស្សនាទីក្រុង Firenze លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់នៃតំបន់ Toscana និងទីក្រុង Firenze ក្នុងវិស័យសិល្បៈ និងការអភិរក្សបេតិកភណ្ឌទេសចរណ៍ប្រកបដោយនិរន្តរភាព។

រីឯខ្លួនវិញ ប្រធានតំបន់ Toscana បានអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលីរបស់ប្រធានរដ្ឋ លោក Vo Van Thuong ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិទាំងពីរ និងការជឿទុកចិត្តសម្រាប់ជំហានអភិវឌ្ឍន៍ដ៏រឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ប្រធានតំបន់ Toscana បានឲ្យដឹងថា លោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Vinh Phuc និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានផ្សេងទៀតរបស់វៀតណាម។

ទន្ទឹមនឹងនោះ អភិបាលក្រុង Firenze បានអះអាងនូវបំណងចង់ទាក់ទាញនិស្សិតវៀតណាមកាន់តែច្រើនមកទីក្រុងដើម្បីសិក្សាស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាមក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ព្រមទាំងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងថាមពល។

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

Top