• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Biden សន្យាចាត់វិធានការចាំបាច់ទាំងអស់ ដើម្បី​ធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារ

លោកប្រធានាធិបតី Biden ក៏បានសន្យាថានឹងស្វែងរកមូលហេតុ ដែលបណ្ដាលឲ្យធនាគារនានាដួលរលំព្រមទាំងបង្ខំឲ្យមនុស្ស ដែលមានការទទួលសុខត្រូវគឺត្រូវទទួលផលវិបាក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (រូបថត៖ ស៊ីនហួ)
 

នាថ្ងៃទី ១៣ មីនា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាអំពីវិធានការរបស់រដ្ឋាភិបាលសហរដ្ឋសំដៅធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារក្រោយការដួលរលំនៃធនាគារ SVB និង Signature Bank ។ លោកប្រធានាធិបតី Biden បានអះអាងថារដ្ឋអំណាចរបស់លោកបានប្រតិបត្តិការយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ហើយនាបច្ចុប្បន្ន ប្រជាជន ក៏ដូចជាសហគ្រាសសហរដ្ឋអាមេរិកអាចនឹងនរចិត្តអំពីសុវត្ថិភាពនៃប្រព័ន្ធធនាគារ ហើយអាចប្រើប្រាស់កញ្ចប់ប្រាក់បបញ្ញើរបស់ខ្លួននៅពេលចាំបាច់។

លោកប្រធានាធិបតី Biden ក៏បានសន្យាថានឹងស្វែងរកមូលហេតុ ដែលបណ្ដាលឲ្យធនាគារនានាដួលរលំព្រមទាំងបង្ខំឲ្យមនុស្ស ដែលមានការទទួលសុខត្រូវគឺត្រូវទទួលផលវិបាក។ លោកប្រធានាធិបតី Biden បានឲ្យដឹងថាលោកនឹងស្នើឲ្យរដ្ឋសភា និងស្ថាប័នគ្រប់គ្រងធនាគារ បង្កើន បទប្បញ្ញត្តិ ដើម្បីជៀសវាងគ្រោះអាសន្នដួលរលំរបស់ធនាគារនានា ក៏ដូចជាសំដៅការពារការងារធ្វើរបស់ប្រជាពលរដ្ឋអាមេរិក និងសហគ្រាសខ្នាតតូចផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top