• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិករកវិធីស្ដារឡើងវិញនូវសកម្មភាពនៃក្បាលម៉ាស៊ីន រដ្ឋាភិបាលទាំងមូល

ផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវផ្អាកសកម្មភាពអស់រយៈពេល ២២ ថ្ងៃជាបន្តបន្ទាប់ ដែលគូសសញ្ញា រយៈពេល បិទទ្វាររដ្ឋាភិបាលរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងបរិបទនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវជាថ្មីម្តងទៀតដល់សមាជិកសភាប្រជាធិបតេយ្យ ធ្វើការចរចារអំពីគម្រោងច្បាប់កសាងជញ្ជាំងព្រំដែន - ជាបញ្ហាគន្លឹះ បណ្ដាលឲ្យមានការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ដែលធ្វើឲ្យស្ថាប័ននិងក្រសួងជាច្រើនរបស់អាមេរិកត្រូវបិទទ្វារជាបណ្តោះអាសន្នដោយអស់ថវិកាធ្វើសកម្មភាពចាប់ពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ មក។

នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ សភាជាន់ទាបអាមេរិកបានអនុម័តលើគម្រោងច្បាប់ស្ដីពីការស្ដារឡើងវិញនូវសកម្មភាពរបស់ក្រសួងកសិកម្ម ក្រសួងគមនាគមន៍និងស្វាប័នជាច្រើនរបស់រដ្ឋាភិបាល ដែលត្រូវបិទទ្វារក្នុងរយៈពេលជិត ៣ សប្តាហ៍កន្លងទៅ ដោយសារអស់ថវិកាធ្វើសកម្មភាព។ ទោះជាយ៉ាងណាក៏ដោយព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋគឺមិនអើពើចំពោះគម្រោងច្បាប់ទាំងនេះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្តេជ្ញាទប់ស្កាត់ការក្លែងបន្លំប្រភពដើម និងការដឹកជញ្ជូនទំនិញឆ្លងកាត់​ដោយ​ខុសច្បាប់

វៀតណាមប្តេជ្ញាទប់ស្កាត់ការក្លែងបន្លំប្រភពដើម និងការដឹកជញ្ជូនទំនិញឆ្លងកាត់​ដោយ​ខុសច្បាប់

វៀតណាមនឹងបន្តពិភាក្សាលើ​កង្វល់របស់សហរដ្ឋអាមេរិកក្នុងស្មារតីស្ថាបនា ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក តាមនោះ រក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ​អភិវឌ្ឍន៍ប្រកប​ដោយស្ថិរភាព មាន​អត្ថ​ប្រយោជន៍​ទៅ​វិ​ញទៅមក ហើយ​រួម​ចំណែកដល់ការកសាងបរិយាកាសវិនិយោគ និងអាជីវកម្ម​ប្រកប​ដោយ​តម្លាភាពនៅវៀតណាម។​

Top