• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីស្រីលង្កា អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម

ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម។
ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ រូបថត៖ VNA

តបតាមការអញ្ជើញរបស់លោក Anura Kumara Dissanayake អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ទីក្រុងកូឡុំបូ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា។ នាព្រឹកថ្ងៃទី ៨ ខែឧសភា (ម៉ោងក្នុងស្រុក) នៅវិមានប្រធានាធិបតី ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayake បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

ក្នុងអំឡុងពេលពិធីស្វាគមន៍ ក្រោមទង់ជាតិវៀតណាមនិងស្រីលង្កា រួមជាមួយនឹងការបាញ់កាមភ្លើងធំចំនួន ២១ ដើម ភ្លេងជាតិវៀតណាមនិងស្រីលង្កា លេងដោយក្រុមតន្រ្តីយោធាបន្លឺឡើងយ៉ាងឱឡារិក។

ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ Thong Nhat/TTXVN

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប ទៅកាន់ប្រទេសស្រីលង្កា ដែលបញ្ជាក់ពីការគោរពរបស់វៀតណាម ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងស្រីលង្កា ហើយក៏ជាឱកាសមួយដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយផងដែរ៕

តាម vovworld.vn/km-KH

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top