• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅស្រីលង្កា

នាយប់ថ្ងៃទី ៧ ខែឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងមុំបៃ បញ្ចប់ដោយជោញជ័យដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ហើយបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភា តាមការអញ្ជើញរបស់ប្រធានាធិបតីស្រីលង្កាលោក Anura Kumara Dissanayake។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មកដល់អាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុងកូឡុំបូ។ រូបថត៖ Thong Nhat/VNA

អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុង Colomboមានវត្តមាននាយករដ្ឋមន្ត្រីស្រីលង្កា Harini Amarasuriya និងសមាជិកមួយចំនួននៃរដ្ឋាភិបាលស្រីលង្កា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កាលោកស្រី Trinh Thi Tam រួមជាមួយកម្មាភិបាល និងបុគ្គលិកជាច្រើននាក់នៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅស្រីលង្កា។

នាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya ស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike។ រូបថត៖ Thong Nhat/VNA

ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍មានអត្ថន័យសំខាន់ពិសេស សម្រាប់ប្រទេសទាំងពីរ ព្រោះនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមទៅកាន់ស្រីលង្កា ដែលបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះមិត្តភាពប្រពៃណីរវាងវៀតណាមនិងស្រីលង្កា ក៏ដូចជាបង្កើតឱកាសនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ។

រួមជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា ដំណើរទស្សនកិច្ចទៅកាន់ស្រីលង្ការបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីខាងត្បូង ដើម្បីផលប្រយោជន៍របស់ប្រជាជន​វៀតណាមនិងបណ្តាប្រទេស ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕

តាម vovworld.vn/km-KH

ជំរុញសក្តានុពលផ្ទៃក្នុង នាំវិស័យហ្គេមវៀតណាមឡើងកម្រិតអន្តរជាតិ

ជំរុញសក្តានុពលផ្ទៃក្នុង នាំវិស័យហ្គេមវៀតណាមឡើងកម្រិតអន្តរជាតិ

នាព្រឹកថ្ងៃទី ៨ ខែឧសភា ទិវាបុណ្យហ្គេមវៀតណាម - Vietnam GameVerse ២០២៦ ដោយមានប្រធានបទ "រួមគ្នា ឈានដល់មហាសមុទ្រ - Do local, go global" បានបើកនៅទីក្រុងហូជីមិញ។

Top