អញ្ជើញទៅទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិណូយបាយ មានវត្តមានប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក វ៉ូ ដាយថាំង និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី ឡេ ធិធូហាំង។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសស្វីសលោកស្រី ចូវ ម៉ាយ អាញ់ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Guy Parmelin មកកាន់វៀតណាម បានប្រព្រឹត្តទៅ នៅពេលវេលាដ៏សំខាន់មួយ។ ពោលគឺ ឆ្នាំ២០២៦នេះ គូសសញ្ញាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងស្វីស (១១ តុលា ១៩៧១ - ១១ តុលា ២០២៦) ហើយប្រទេសទាំងពីរកំពុងអនុវត្តន៍ក្របខ័ណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២៥ ក្នុងពេលដំណាលគ្នា៕





