ព័ត៌មាន
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានបញ្ចប់ដោយជោគជ័យ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បានដាក់កម្រងផ្កា
និងចូលកប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋ
លោក លឿង គឿង; ជួបជាមួយសារព័ត៌មាន
និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងក្រប័ណ្ឌនៃដំណើរទស្សនកិច្ចនេះ
ប្រធានាធិបតីលោក Luiz Inácio Lula da Silva និងនាយករដ្ឋមន្ត្រី លោក
ហ្វាម មិញជិញបានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ប្រេស៊ីល។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលនៅវៀតណាម
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។
យោងតាមសេចក្តីថ្លែងការណ៍រួម
ប្រទេសទាំងពីរបានឯកភាពជំរុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីលលើគ្រប់វិស័យ
ដោយមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភ
ហើយធ្វើការរួមគ្នាឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥
ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ វៀតណាមបើកទីផ្សារសម្រាប់សាច់គោប្រេស៊ីល។
ប្រទេសប្រេស៊ីលបានលុបចោលការហាមប្រាមលើត្រីទីឡាបយ៉ា
និងបើកទីផ្សារប្រេស៊ីលសម្រាប់ប្រភេទបង្គាវៀតណាមមួយចំនួន ដោយសន្យាថា
នឹងធ្វើការវាយតម្លៃបច្ចេកទេសនៃត្រីត្រា
និងត្រីបាសារបស់វៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លើសពីនេះ
ភាគីទាំងពីរបានឯកភាពបន្តគាំទ្រ
និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕






