• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីប៊ុលហ្គារីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រធានាធិបតីប៊ុលហ្គារី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក Rumen Radev ក្នុងឋានៈជាប្រធានាធិបតីផងដែរ។
ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ Desislava Radeva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ VNA)

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev និងលោកជំទាវ Desislava Radeva បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ វិច្ឆិកា។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រធានាធិបតីប៊ុលហ្គារី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់លោក Rumen Radev ក្នុងឋានៈជាប្រធានាធិបតីផងដែរ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីមានការអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យភាគច្រើន។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ប៊ុលហ្គារីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ១៩៥០។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ ជាពិសេសថ្នាក់ជាន់ខ្ពស់ ហើយបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងដំណាក់កាល ២០២១-២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានចំនួន ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលកើនឡើងជិតទ្វេដងបើធៀបនឹងដំណាក់កាល ២០១៩-២០២០៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

វៀតណាមស្វែងយល់ពីបទពិសោធន៍របស់សហរដ្ឋអាមេរិកក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

សាកលវិទ្យាល័យ Georgia បានប្តេជ្ញាចិត្តក្នុងការផ្ទេរបច្ចេកវិទ្យា ផ្តល់វគ្គបណ្តុះបណ្តាលសម្រាប់កងកម្លាំងស្វែងរករបស់វៀតណាម រួមទាំងការចែករំលែកទិន្នន័យផែនទី។

Top