• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានសភាជាន់ទាបម៉ាឡេស៊ី អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា) នាព្រឹកថ្ងៃទី២៣ ខែតុលា នៅរដ្ឋធានីហាណូយ ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul និងភរិយា Puan Sri Datin Noraini Binti Mohd បានអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ; ទស្សនាបេតិកភណ្ឌជាតិពិសេស Van Mieu - Quoc Tu Giam។
ប្រធានសភាតំណាងរាស្រ្ដម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul និងភរិយា គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ Minh Duc/TTXVN)

ប្រធានសភាជាន់ទាបម៉ាឡេស៊ីនិងភរិយា ព្រមទាំងគណៈប្រតិភូសភាម៉ាឡេស៊ី ត្រូវបានណែនាំអំពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍សាកលវិទ្យា ល័យដំបូងបង្អស់របស់វៀតណាម ដែលផ្សាភ្ជាប់ជាមួយប្រពៃណីសង្វាត់រៀនសូត្ររបស់ប្រជាជាតិ ដែលមានវប្បធម៌សម្បូរបែបនៃសម័យបុរាណ Dai Viet និងប្រទេសវៀតណាមសព្វថ្ងៃ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ តុលា របស់ប្រធានសភាជាន់ទាបម៉ាឡេស៊ី មានសារសំខាន់ បន្តពង្រឹងនិងជំរុញទំនាក់ទំនងសភារវាងរដ្ឋសភាវៀតណាម និងសភាម៉ាឡេស៊ី រួមចំណែកក្នុងការបង្កើនថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top