ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
របស់ប្រធានសភាជាន់ទាបម៉ាឡេស៊ី ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល រដ្ឋសភាវៀតណាម ...
សុទ្ធតែបានអះអាងពីការគោរពនិងមានបំណងជម្រុញឲ្យបានខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី
ឆ្ពោះទៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់ថ្មី។
រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពសម្របសម្រួលជាមួយបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) ដើម្បីរក្សាគោលជំហររបស់អាស៊ានចំពោះបញ្ហាសមុទ្រខាងកើត
និងជំរុញការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC);
ការចរចាប្រកបដោយប្រសិទ្ធភាព
និងខ្លឹមសារសំខាន់នៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ម៉ាឡេស៊ីបានយល់ព្រមបន្តយកចិត្តទុកដាក់ និងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
សហគមន៍វៀតណាមនៅម៉ាឡេស៊ី រស់នៅ ធ្វើអាជីវកម្ម ធ្វើការ សិក្សា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី
និងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕





