• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

លោកប្រធានរដ្ឋ Vo Van Thuong បានគោរពថ្វាយផ្កា អុជធូបទៀនគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣) និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) ខួបលើកទី ៥៤ នៃមរណភាពរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣) និងខួបរយៈពេល ៥៤ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ២៧ ខែសីហា នៅវិហារសក្ការៈបូជាលោកប្រធានហូជីមិញ ស្រុក Ba Vi ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅលើកំពូល Vua ភ្នំ Ba Vi។

លោកប្រធានរដ្ឋ Vo Van Thuong បានគោរពថ្វាយផ្កា អុជធូបទៀនគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិ។

ដោយសរសេរនៅក្នុងសៀវភៅអនុស្សាវរីយ៍នៅវិហារសក្ការៈបូជាលោកប្រធានហូជីមិញ លោកប្រធានរដ្ឋ Vo Van Thuong បានសម្តែងនូវការចងចាំជានិច្ចចំពោះគុណបំណាច់ដ៏មហិមាររបស់លោកប្រធានហូជីមិញ។ ប្រជាជនជំនាន់បច្ចុប្បន្នកំពុងសិក្សា ធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធានហូជីមិញដោយឥតឈប់ឈរ: រួបរួមគ្នាខិតខំប្រឹងប្រែង “កសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព រួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក”។

ការរំលឹកខួបលើកទី ៥៤ នៃមរណភាពរបស់ប្រធានហូជីមិញ និងខួបរយៈពេល ៥៤ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធាន ក៏ជាឱកាសដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរំលឹកគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានចំពោះប្រជាជាតិវៀតណាម។ នេះក៏ជាឱកាសដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការសិក្សានិងធ្វើតាមគំរូសីលធម៌របស់ហូជីមិញ។ តាមនោះ ពង្រឹងជំនឿជាក់ និងសេចក្តីប្រាថ្នាចង់ឈានឡើងរបស់ប្រជាជាតិទាំងមូល កសាងប្រទេសវៀតណាមដ៏កាន់តែខ្លាំងមាំមួននិងសម្បូរធូធារ កៀកស្មានឹងប្រទេសនានាលើទ្វីបទាំង ៥ ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top