• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញផ្ញើសារលិខិតទៅកាន់វិស័យអប់រំក្នុងឱកាសបើកឆ្នាំសិក្សាថ្មី

នាថ្ងៃទី ៤ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានផ្ញើសារលិខិតទៅកាន់វិស័យអប់រំ ក្នុងឱកាសបើកឆ្នាំសិក្សា ២០២៣ - ២០២៤។

ក្នុងសារលិខិតនោះ លោកប្រធានរដ្ឋបានបញ្ជាក់ថា ឆ្នាំសិក្សានីមួយៗ គឺជាដំណើរដ៏មានអត្ថន័យ លើមាគ៌ាដើម្បីក្រេបយកចំណេះដឹង បំប៉ន់ជំនាញ បណ្តុះគុណធម៌ បង្កើតគុណតម្លៃល្អ និងនិរន្តរភាពសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន។ សេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន និងសប្បាយរីករាយ "ប្រគៀកស្មារជាមួយមហាអំណាចនៃទ្វីប ទាំង៥” អាចសម្រេចបានលុះត្រាតែប្រទេសនេះមានពលរដ្ឋឆ្លាតវៃ និងថ្លៃថ្នូរ ដែលស្រឡាញ់គ្រួសារ មាតុភូមិ និងជនរួមជាតិ; រស់នៅសមរម្យ និងធ្វើការប្រកបដោយផលិតភាព។

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា បក្ស រដ្ឋ តែងតែកំណត់ការអប់រំជាគោលនយោបាយជាតិកំពូល។ ការអប់រំ និងបណ្តុះបណ្តាលកុមារ គឺជាកិច្ចការទូទៅរបស់សាលា គ្រួសារ និងសង្គម។ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ចំពោះបុព្វហេតុអប់រំ ដោយមានសេចក្តីសម្រេចចិត្តទាន់ពេលវេលា និងត្រឹមត្រូវ កសាងបរិយាកាសអប់រំពិតប្រាកដ ស្អាតស្អំតម្លាភាព សុវត្ថិភាព ដើម្បីគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអាចបង្កើនសមត្ថភាពច្នៃប្រឌិត  រួមចំណែកដ៏សំខាន់ដល់ការអនុវត្តប្រកបដោយជោគជ័យនៃកំណែទម្រង់ជាមូលដ្ឋាន និងទូលំទូលាយលើវិស័យអប់រំរបស់ប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top