• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចុះពិនិត្យការងារយាមប្រចាំការ ស្វែងរក និងជួយសង្គ្រោះ

នាព្រឹកថ្ងៃទី១០ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងត្រួតពិនិត្យការងារយាមប្រចាំការ ស្វែងរកនិងជួយសង្គ្រោះនៅនាយកដ្ឋានជួយសង្គ្រោះ អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។
 ប្រធានរដ្ឋលោក Vo Van Thuong បានថ្លែងមតិក្នុង​ពិធីនេះ។ រូបថត៖ Thống Nhất – TTXVN

ថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក Vo Van Thuong បានកោតសរសើរចំពោះការរួមចំណែករបស់កម្មាភិបាលនិងយុទ្ធជនក្នុងវិស័យការពារជនស៊ីវិល ការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងជួយសង្គ្រោះក្នុងអំឡុងពេលកន្លងមក។ អំពីភារកិច្ចរបស់អង្គភាពនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើថា៖ “ចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មាន ផ្សព្វផ្សាយចំណេះដឹង និងជំនាញដល់កងកម្លាំង និងប្រជាជនទាំងមូល អំពីតួនាទីនិងសារៈសំខាន់នៃការងារការពារជាតិ “ជាផ្នែកមួយនៃកិច្ចការពារជាតិ” ដែលជាការងារសំខាន់ និងប្រចាំរបស់បក្សទាំងមូល ប្រជាជន ទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល” ភ្ជាប់ជាមួយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ របស់តំបន់ សាខា និងមូលដ្ឋាន។ តាមនោះ លើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ទីភ្នាក់ងារ អង្គការ និងសហគមន៍ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារជាតិ។ សម្របសម្រួលផ្តល់ព័ត៌មានត្រឹមត្រូវទាន់ពេលវេលា    មុន និងអំឡុងពេលមានគ្រោះមហន្តរាយ ឧបទ្ទវហេតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សំដៅជួយអាជ្ញាធរ និងប្រជាពលរដ្ឋមានភាពម្ចាស់ការក្នុងការបង្ការ និងឆ្លើយតបជាមួយឧបទ្ទវហេតុទាំងនោះ”។

លោកប្រធានរដ្ឋក៏បានស្នើឱ្យនាយកដ្ឋានជួយសង្គ្រោះ  អនុវត្តន៍បានល្អបាវចនា "បួននៅនឹងកន្លែង" "បីត្រៀមខ្លួនជាស្រច" ដើម្បីឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយ   គ្រោះធម្មជាតិ និងជំងឺរាតត្បាត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។

Top