ប្រធានរដ្ឋលោក Vo Van Thuong បានថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ Thống Nhất – TTXVN
ថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក Vo Van Thuong បានកោតសរសើរចំពោះការរួមចំណែករបស់កម្មាភិបាលនិងយុទ្ធជនក្នុងវិស័យការពារជនស៊ីវិល ការឆ្លើយតបនឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ ការស្វែងរក និងជួយសង្គ្រោះក្នុងអំឡុងពេលកន្លងមក។ អំពីភារកិច្ចរបស់អង្គភាពនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើថា៖ “ចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មាន ផ្សព្វផ្សាយចំណេះដឹង និងជំនាញដល់កងកម្លាំង និងប្រជាជនទាំងមូល អំពីតួនាទីនិងសារៈសំខាន់នៃការងារការពារជាតិ “ជាផ្នែកមួយនៃកិច្ចការពារជាតិ” ដែលជាការងារសំខាន់ និងប្រចាំរបស់បក្សទាំងមូល ប្រជាជន ទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល” ភ្ជាប់ជាមួយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ របស់តំបន់ សាខា និងមូលដ្ឋាន។ តាមនោះ លើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ទីភ្នាក់ងារ អង្គការ និងសហគមន៍ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារជាតិ។ សម្របសម្រួលផ្តល់ព័ត៌មានត្រឹមត្រូវទាន់ពេលវេលា មុន និងអំឡុងពេលមានគ្រោះមហន្តរាយ ឧបទ្ទវហេតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត សំដៅជួយអាជ្ញាធរ និងប្រជាពលរដ្ឋមានភាពម្ចាស់ការក្នុងការបង្ការ និងឆ្លើយតបជាមួយឧបទ្ទវហេតុទាំងនោះ”។
លោកប្រធានរដ្ឋក៏បានស្នើឱ្យនាយកដ្ឋានជួយសង្គ្រោះ អនុវត្តន៍បានល្អបាវចនា "បួននៅនឹងកន្លែង" "បីត្រៀមខ្លួនជាស្រច" ដើម្បីឆ្លើយតបភ្លាមៗចំពោះគ្រោះមហន្តរាយ គ្រោះធម្មជាតិ និងជំងឺរាតត្បាត៕