• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស មកជូនសារតាំង

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Vo Van Thuong បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសកាតា ប្រេស៊ីល ស្លូវេនី ព័រទុយហ្គាល់ អេស្តូនី និងហ្គីណេ មកជូនសារតាំង ទទួលបេសកកម្មនៅវៀតណាម។
ប្រធានរដ្ឋ លោក Vo Van Thuong ទទួលឯកអគ្គរដ្ឋទូតកាតា ចូលជូនសារតាំង (រូបថត៖ TTXVN)

ទទួលជួបឯកអគ្គរដ្ឋទូតកាតា Khalid Ali Abdullah Abel ប្រធានរដ្ឋ លោក Vo Van Thuong សម្តែងគោលបំណងចង់ទទួលស្វាគមន៍ព្រះមហាក្សត្រកាតា យាងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ ក្នុងឱកាសរំលឹកខួបលើក ទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានរដ្ឋក៏ចង់ឱ្យភាគីទាំងពីរអនុវត្តយ៉ាងសកម្មការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ប្រេង និងឧស្ម័ន ថាមពលកកើតឡើងវិញ រថយន្តអគ្គិសនី ការផលិតកសិផល; ជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យដូចជា៖ គុយ យុត្តិធម៌ វប្បធម៌ ទេសចរណ៍ ...ជាដើម។

ជួបជាមួយឯកអគ្គរដ្ឋទូតប្រេស៊ីល Marco Farani លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយប្រេស៊ីលដើម្បីពិភាក្សាអំពីការបើកទីផ្សារកសិផលរបស់ភាគីទាំងពីរ; បានស្នើថា ប្រេស៊ីលបន្តជំរុញប្លុកដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។ វៀតណាមត្រៀមជាស្រេច ដើរតួជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងប្រេស៊ីល រវាងអាស៊ាន និង MERCOSUR

នាថ្ងៃដដែល ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតស្លូវេនី លោកស្រី Alenka Suhadolnik ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានជាង ៥៧០ លានដុល្លារកាលពីឆ្នាំមុន ដែលមិនសមស្របនឹងសក្តានុពល ដូច្នេះ ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យមេកានិច ស្វ័យប្រវត្តិកម្ម ភស្តុភារ កែច្នៃម្ហូបអាហារ។ល។

ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតព័រទុយហ្គាល់ João Weistein ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត ជំរុញការបង្កើតទំនាក់ទំនងសហប្រតិបត្តិការ ការចងក្រងមេត្រីភាពរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋក៏បានស្នើឱ្យប្រទេសព័រទុយហ្គាល់បន្តជំរុញបណ្តាប្រទេស EU ផ្សេងទៀត ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU សម្រាប់ផលិតផលសមុទ្ររបស់វៀតណាម។

ទទួលជួបឯកអគ្គរដ្ឋទូត Estonian Hannes Hanso ប្រធានរដ្ឋលោក Vo Van Thuong បានស្នើប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម; លោកមានបំណងថា អេស្តូនីនឹងគាំទ្រការបណ្តុះបណ្តាលសម្រាប់វៀត ណាមក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិត។ លោកប្រធានរដ្ឋក៏បានស្នើឱ្យអេស្តូនី ជំរុញឲ្យ EC ដើម្បីឆាប់ដកកាត លឿង IUU សម្រាប់អាហារសមុទ្រវៀតណាម។

ទទួលជួបឯកអគ្គរដ្ឋទូតហ្គីណេ លោកស្រី Aminata Koita លោកប្រធានរដ្ឋបានស្នើភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាវិស័យប្រៀបខ្លាំងរបស់ វៀតណាម  និងបានអនុវត្តគម្រោងប្រកបដោយជោគជ័យក្នុងបណ្តាប្រទេសអាហ្វ្រិកមួយចំនួន។

ក្នុងជំនួបនោះ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យប្រទេសនានា បន្តគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ; ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top