• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ សង្គមទាំងមូលគួរតែផ្តល់អ្វីដែលល្អបំផុតដល់កុមារ ដើម្បីអនាគតរបស់ប្រទេសជាតិ

នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សមាគមអ្នកនិពន្ធវៀតណាមបានរៀបចំពិធីបើកចលនានិពន្ធអក្សរសាស្ត្រលើប្រធានបទស្តីពីកុមារ និងប្រគល់រង្វាន់អ្នកនិពន្ធវ័យក្មេងលើកទី ១។
 


ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិដឹកនាំ។ ការបំផុសចលនានិពន្ធអក្សរសាស្ត្រលើប្រធានបទកុមារ បានអូសបន្លាយរយៈពេល ៥ ឆ្នាំហើយ ចាប់ពីចុងឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ ២០២៥ ដែលមានពីរប្រភេទគឺអក្សរសាស្ត្រនិងកំណាព្យ។ អ្នកចូលរួមប្រឡងនិពន្ធមានពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ គណៈកម្មាធិការរៀបចំបានផ្តោតការលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជន កុមារជំទង់ និងប្អូនៗកុមារ។ ពិធីប្រគល់រង្វាន់លើកដំបូង គ្រោងនឹងធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យសែនលោកខែ ឆ្នាំ ២០២៣នេះ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានលើកឡើងថា អក្សរសិល្ប៍គឺជាប្រភពអុកស៊ីសែនសម្រាប់ព្រលឹង ដែលនាំមនុស្សឆ្ពោះទៅផ្លូវសុចរិត មានភក្តីភាព មានសេចក្តីមេត្តាករុណា ហើយទន្ទឹមនឹងនោះ ជំរុញឆន្ទៈនិងថាមពលក្រោកឡើងរបស់មនុស្ស ជាពិសេសជំនាន់ក្មេងជំទង់និងប្អូនៗកុមារ។ អ្វីដែលមានក្នុងដួងចិត្តរបស់កុមារនាពេលបច្ចុប្បន្ននេះគឺជាប្លង់មេដ៏សំខាន់សម្រាប់រូបពលរដ្ឋវៀតណាមនាពេលអនាគត។

លោកប្រធានរដ្ឋក៏បានអបអរសាទរដល់អ្នកនិពន្ធវ័យក្មេងដែលបានទទួលពានរង្វាន់អ្នកនិពន្ធ វ័យក្មេងលើកទី ១ របស់សមាគមអ្នកនិពន្ធវៀតណាម (ឆ្នាំ២០២១) ហើយបានមានប្រសាសន៍ថា ពានរង្វាន់នេះគឺជាមធ្យោបាយដែលសហភាពអ្នកនិពន្ធអនុវត្តន៍ជាក់ស្តែងយុទ្ធសាស្ត្រអប់រំនិងបណ្តុះបណ្តាលសម្រាប់យុវជនជំនាន់ក្រោយរបស់បក្ស និងរដ្ឋក្នុងវិស័យអក្សរសាស្ត្រ និងសិល្បៈ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top