• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ​វៀតណាម លោក លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះព្រះមហាក្សត្រហ្ស៊កដានី

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ វៀតណាម លោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein ក្នុងដំណើរព្រះរាជទស្សនកិច្ចជាផ្លូវមកកាន់វៀតណាម។

ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រ Abdullah II Ibn Al Hussein  ត្រួតពលកងកិត្តិយស។ រូបថត៖ VNA

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រ Abdullah II Ibn Al Hussein បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សានិងវាយតម្លៃលទ្ធផលនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ និងស្នើទិសដៅ សហប្រតិបត្តិការ នាពេលខាងមុខ។

នេះជាដំណើរព្រះរាជទស្សនកិច្ចលើកដំបូងរបស់ប្រមុខនៃព្រះរាជាណាចក្រហ្ស៊កដានី មកកាន់វៀតណាម និងជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលលលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ដំណើរព្រះរាជទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (៩ សីហា ១៩៨០-៩ សីហា ២០២៥) ដែលរួមចំណែក បើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top