គំនិតផ្តួចផ្តើមនេះ ឆ្ពោះទៅរកការបណ្តុះពន្លកទេពកោសល្យ ជំរុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យអាទិភាពចំនួន៤៖ កម្មវិធី និងទិន្នន័យ/ បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្មអេឡិចត្រូនិក និងលក់រាយ បច្ចេកវិទ្យាអប់រំ ការដឹកជញ្ជូន និងឡូជីស្ទីក។ លោក Chu Quang Thai ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃបណ្ដាញអង្គការសហ ប្រជាជាតិសម្រាប់ Startup (UNUP) បានឲ្យដឹងថា៖
“យើងដឹងថា ទីផ្សារឥណ្ឌាមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ពួកគេមានស្រទាប់វណ្ណៈចម្រុះ និងតម្រូវការសម្បូរបែប។ នោះគឺជាកំណប់ទ្រព្យ ទិន្នន័យដ៏ធំមួយរបស់ពិភពលោក។ ការលេចចេញនៃក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរបស់ ឥណ្ឌា នឹងបើកចេញជំពូកថ្មីមួយ។ នោះគឺយើងនឹងធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ទីផ្សារ ឥណ្ឌានៅក្នុងប្រទេសឥណ្ឌា និងធ្វើអាជីវកម្មទីផ្សារឥណ្ឌានៅក្នុងប្រទេសវៀតណាម ផងដែរ។ ខ្ញុំគិតថា ក្នុងរយៈពេលប្រហែល ៦ ខែ យើងនឹងឃើញការលេចចេញនូវគម្រោងដែលមានសក្តានុពលខ្លាំង។ ហើយខ្ញុំរំពឹងថា នឹងមានក្រុមហ៊ុន Unicorn រួមរវាងវៀតណាម និងឥណ្ឌា”៕