ព័ត៌មាន
ប្រធានរដ្ឋសភា Vuong Dinh Hue ចុះត្រួតពិនិត្យផ្លូវល្បឿនលឿន Ben Luc - Long Thanh និងអាកាសយានដ្ឋានអន្តរជាតិ Long Thanh
បន្តដំណើរទស្សនកិច្ចការងារទៅកាន់បណ្តាខេត្ត
ណាមបូ ខាងកើត នាព្រឹកថ្ងៃទី២ ខែតុលា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh
Hue បានចុះត្រួតពិនិត្យនិងឃ្លាំមើលការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន
Ben Luc - Long Thanh និងអាកាសយានដ្ឋានអន្តរជាតិ Long
Thanh។
ថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំអគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម
និងសមូហភាពកម្មាភិបាល វិស្វករ កម្មករ និងនិយោជិតនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ឲ្យដឹងថា
អាកាសយានដ្ឋានអន្តរជាតិ Long Thanh អាចចាត់ទុកថា
ជាមហាគម្រោង របស់ប្រទេសជាតិ
ដែលគ្រោងនឹងត្រូវបានសម្រេចរួចរាល់ហើយដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៥
ហើយត្រូវបានគេរំពឹងថា
នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើបឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ដើម្បីសម្រេចឲ្យបានទាន់កាលកំណត់ដែលបានដាក់ចេញ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យខេត្ត Dong Nai ដោះស្រាយឲ្យបានរួចរាល់នូវការរំដោះផ្ទៃដី ប្រគល់ឲ្យវិនិយោគិន
ផ្តល់អាជ្ញាប័ណ្ណបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លី; បន្តយកចិត្តទុកដាក់ដល់ការវិនិយោគ
សុក្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ
យកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ
ធានាឲ្យប្រជាពលរដ្ឋមានកម្រិតជីវភាពស្មើឬខ្ពស់ជាងលំនៅដ្ឋានមុននេះ។
ក៏នាព្រឹកថ្ងៃទី២ ខែតុលានេះដែរ ប្រធានរដ្ឋសភាបានចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Ben Luc-Long Thanh ទៅសាកសួរសុខទុក្ខប្រជាជននៅតំបន់តាំងទីលំនៅថ្មីព្រលានយន្តហោះ Long Thanh ឃុំ Loc An ខេត្ត Binh Son៕