• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន (៧-១២ មេសា) នារសៀលថ្ងៃទី ១០ មេសា នៅទីក្រុងសៀងហៃ (ចិន) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួប លោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ។
ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលគោរព និងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងចិន ជាពិសេសគឺតំបន់ដែលមានទំនាក់ទំនងជាប្រពៃណី និងសក្ដានុពលដ៏សម្បូរបែបសម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាទីក្រុងសៀងហៃ; បានសង្កត់ធ្ងន់ថា កំណែទម្រង់ជាច្រើនរបស់សៀងហៃ បើកទូលាយ គោលនយោបាយសាកល្បង... មិនត្រឹមតែរួមចំណែកផ្ទាល់ដល់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃយោងមានប្រយោជន៍សម្រាប់ប្រទេសជាច្រើន ក្នុងនោះមានវៀតណាមផងដែរ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបលោក Chén Jí Níng លេខាគណៈកម្មាធិការបក្សទីក្រុងសៀងហៃ - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសៀងហៃ និងមូលដ្ឋាន វៀតណាមមានសក្ដានុពលខ្លាំង មានមូលដ្ឋានគ្រឹះរឹងមាំ និងការបំពេញបន្ថែមខ្ពស់ សៀងហៃជាទីផ្សារនាំចេញដ៏សំខាន់របស់វៀតណាម ខណៈវៀត ណាមជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់អាជីវកម្មសៀងហៃ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា ទីក្រុងសៀងហៃ បង្កើតលក្ខខណ្ឌអំណោយផល ការគាំទ្រ និងលើកទឹកចិត្តសម្រាប់អង្គភាពអាជីវកម្មវៀតណាម ចូលរួមក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន និងពិព័រណ៍ពាណិជ្ជកម្មផ្សេងៗទៀត ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ; សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពគំរូរវាងទីក្រុងសៀងហៃ និងទីក្រុងហូជីមិញ និងតំបន់មួយចំនួនទៀតនៅវៀតណាម។

កាលពីរសៀលថ្ងៃទី ១០ មេសា នៅទីក្រុងសៀងហៃ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលថ្នាក់ដឹកនាំនៃសាជីវកម្មចិនធំៗមួយចំនួនរបស់ចិនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top