នាយប់ថ្ងៃទី ១៩ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការរយៈ ៦ ថ្ងៃនៅកូរ៉េខាងត្បូងនិងឥណ្ឌា - ដៃគូយុទ្ធសាស្ត្រសំខាន់ពីររបស់វៀតណាមនៅតំបន់អាស៊ី។
|
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo Kyum (រូបថត៖ TTXVN) |
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បន្តអះអាងនូវគោលនយោបាយកិច្ចការបរទេសបើកទូលាយ ពហុភាគី ពិពិធកម្ម ម្ចាស់ការ សកម្មនិងមានទំនួលខុសត្រូវរបស់បក្សនិងរដ្ឋ លើកកំពស់ឋានៈរបស់វៀតណាមជាមួយតំបន់និងពិភពលោក។ ដំណើរទស្សនកិច្ចនេះ បន្តលើកកម្ពស់ភាពរឹងមាំនៃទំនាក់ទំនងការទូតសភាក្នុងទំនាក់ទំនងទ្វេភាគីជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ពីរក្នុងតំបន់អាស៊ី ពង្រឹងទំនាក់ទំនងការជឿទុកចិត្តផ្នែកនយោ បាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េនិងសាធារណរដ្ឋឥណ្ឌា; ការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើសកម្មភាពសភាក៏ដូចជាវិធានការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។
បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ភ្លាម ការិយាល័យរដ្ឋសភាបានសម្របសម្រួលជាមួយគណៈកម្មាធិការមជ្ឈិ មរណសិរ្សមាតុភូមិវៀតណាម ក្រសួងសុខាភិបាលនិងធនាគារពាណិជ្ជភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធីប្រគល់វ៉ាក់សាំង សម្ភារៈបរិការ វត្ថុធាតុដើមសម្រាប់ផលិតឱសថនិងថវិការបស់សហគ្រាសកូរ៉េខាងត្បូងនិងឥណ្ឌា ជូនដល់ទីភ្នាក់ ងារនិងសហគ្រាសវៀតណាម។
មុននោះ នៅថ្ងៃដដែល នាថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា Ram Nath Kovind ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១។
|
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបសម្តែងការការគួរសមជាមួយប្រធានាធិបតីឥណ្ឌា Ram Nath Kovind (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តរក្សានូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់និងគ្រប់ជាន់ថ្នាក់របស់រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងនៅតាមបណ្តាញបក្ស និងមូលដ្ឋាន ព្រមទាំងសមាជិកសភាប្រកបដោយមិត្តភាព ការជួបប្រាស្រ័យរវាងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២២។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ គាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការដោះស្រាយរាល់ការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភាបានពាំនាំនូវប្រសាសន៍របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រធានាធិបតីឥណ្ឌា Ram Nath Kovind មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម