• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន នារសៀលថ្ងៃទី ១១ មេសា នៅទីក្រុង Kunming ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយលោក Wáng Níng (វ៉ាង នីង) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សខេត្ត Yunnan (យូណាន) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាង ប្រជា ជន ខេត្តយូណាន។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន Wáng Níng (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញសក្តានុពលរបស់ភាគីទាំងពីរ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម និងខេត្តយូណាននាពេលខាងមុខ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលមជ្ឈិមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មូលដ្ឋានវៀតណាម បង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយមូលដ្ឋានចិន ជាពិសេសគឺបណ្តាខេត្តដែលមានព្រំដែនរួមជាមួយខេត្ត Yunnan។ រដ្ឋសភាវៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងខេត្តយូណាន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃភាគីទាំងពីរ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំមូលដ្ឋាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចព្រមព្រៀងរវាងខេត្ត Yunnan និងមូលដ្ឋានរបស់វៀតណាម។

លេខាគណៈកម្មាធិការបក្សខេត្ត Yunnan លោក Wáng Níng បានឯកភាពចំពោះសំណើសហប្រតិបត្តិការជាក់ស្តែង របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue ដោយអះអាងថា ខេត្ត Yunnan វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចធ្វើការជាមួយមូលដ្ឋាននានារបស់វៀតណាម អនុវត្តបានយ៉ាងល្អនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាការយល់ដឹងរួមរវាងខេត្តយូណាន និងក្រសួង សាខា និងមូលដ្ឋានរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top