• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ បំពេញឯកសារដោយហ្មត់ចត់ ដើម្បីត្រៀមរៀបចំសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥

បន្ទាប់ពីមួយថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបំពេញខ្លឹមសារចំនួន៥។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ quochoi.vn)

នារសៀលថ្ងៃនេះ (ថ្ងៃទី២២ ខែកុម្ភៈ) នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៣០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំ។ អញ្ជើញថ្លែងមតិសន្និដ្ឋាន ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បន្ទាប់ពីមួយថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបំពេញខ្លឹមសារចំនួន៥។ ជាការកត់សម្គាល់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបំភ្លឺ ទទួល និងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីបណ្ណសារ (ធ្វើវិសោធនកម្ម) ដោយមានការឯកភាពខ្ពស់ពីសមាជិកគណៈកម្មាធិការ ដោយឈរលើមូលដ្ឋាននោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដាក់ជូន រដ្ឋសភាដើម្បីពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៧។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់កងកម្លាំងការពារផងដែរ។ សម្រាប់សម័យប្រជុំវិសាមញ្ញលើកទី៥ នៃរដ្ឋសភានីតិកាលទី១៥ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ ស្នើឲ្យអគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភា ចេញសេចក្តីជូនដំណឹងជាបន្ទាន់អំពីបញ្ហានីមួយ ដែលមានសេចក្ដីសន្និដ្ឋានហើយ។ ត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំជាប្រចាំ និងសម័យប្រជុំប្រធានបទស្តីពីការតាក់តែងច្បាប់ក្នុងខែមីនា។ រំពឹងថានឹងមានកិច្ចប្រជុំរហូតដល់១០ថ្ងៃ ដើម្បីរៀបចំមូលដ្ឋានសម្រាប់សម័យប្រជុំលើកទី៧ ដោយមានគម្រោងច្បាប់ជាច្រើន តម្រូវឱ្យស្ថាប័នទាំងអស់ពង្រឹងស្មារតីទទួលខុសត្រូវបន្ថែមទៀត”។

កាលពីព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យរបាយការណ៍ស្តីពីការងារបំណងប្រាថ្នារបស់ប្រជាជននៃរដ្ឋសភាប្រចាំខែមករា ឆ្នាំ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top