• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាល ឲ្យត្រឹមត្រូវតាមតម្រូវការ ហើយសម្រេចរួចរាល់មុនថ្ងៃទី១ ខែកញ្ញា

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន លើកច្បាស់ថា គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏ធំ សំខាន់ មានទ្រង់ទ្រាយធំ ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់កម្មវត្ថុ មុខសញ្ញា ស្ថាប័ននិង អង្គការជាច្រើន។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំជំនួបធ្វើការរបស់ថ្នាក់ដឹកនាំរដ្ឋសភាជាមួយក្រសួង ធនធានធម្មជាតិ និងបរិស្ថាន ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ភូមិ បាល។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន លើកច្បាស់ថា គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គឺជាគម្រោងច្បាប់ដ៏ធំ សំខាន់ មានទ្រង់ទ្រាយធំ ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់កម្មវត្ថុ មុខសញ្ញា ស្ថាប័ននិង អង្គការជាច្រើន។ ដូច្នេះ ត្រូវតែកសាងគម្រោងច្បាប់ភូមិបាលឲ្យត្រឹមត្រូវតាមតម្រូវការ នៃច្បាប់ ហើយរដ្ឋាភិបាលត្រូវដាក់ឯកសារគម្រោងច្បាប់ទៅស្ថាប័ននានារបស់រដ្ឋ សភាមុនថ្ងៃទី១ ខែកញ្ញា ដើម្បីស្រាវជ្រាវ និងផ្តល់យោបល់នៅសម័យប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។

ក្រសួងធនធានធម្មជាតិ និងបរិស្ថាន ផ្តោតលើការកសាងរបាយការណ៍វាយតម្លៃ ពីផលប៉ះពាល់លើសេដ្ឋកិច្ច សង្គម បរិស្ថាន សន្តិសុខ ការពារជាតិ បរិយាកាសធុរកិច្ច ពិនិត្យលើប្រព័ន្ធច្បាប់ពាក់ព័ន្ធ ហើយពង្រាងសេចក្តីណែនាំនៃច្បាប់ភូមិបាល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top