• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (ធ្វើវិសោធនកម្ម) ដោយស្របតាមរដ្ឋធម្មនុញ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការតុលាការប្រជាជនកំពូល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំរដ្ឋសភា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំតុលាការប្រជាជន (ធ្វើវិសោធនកម្ម)។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅសម័យប្រជុំ (រូបថត៖ Doan Tan/TTXVN)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺជាសសរស្តម្ភមួយក្នុងការសុក្រិតនីតិរដ្ឋ  ដូច្នេះខ្លឹមសារសំខាន់នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺត្រូវផ្តោតសំខាន់លើភារកិច្ចផ្លាស់ប្តូរថ្មីអង្គភាពប្រតិបត្តិការនៃប្រព័ន្ធតុលាការគ្រប់កម្រិតថ្នាក់។ ដើម្បីបន្តការកសាង និងសុក្រិតនូវនីតិរដ្ឋនៃសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី តុលាការប្រជាជនកំពូលបានរាយការណ៍ និងត្រូវបានរដ្ឋសភាអនុម័ត  ដើម្បីបំពេញបន្ថែមកម្មវិធីបង្កើតច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (ធ្វើវិសោធនកម្ម)។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វិសោធនកម្មបទប្បញ្ញត្តិនៃច្បាប់ត្រូវតែស្របតាមទស្សនៈ និងគោលនយោបាយរបស់បក្ស ក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ស្របតាមលក្ខណៈនៃប្រព័ន្ធនយោបាយ និងស្ថានភាពជាក់ស្តែងរបស់ វៀតណាមក្នុងសម័យកាលថ្មី។

តាមគម្រោង សេចក្តីព្រាងច្បាប់នេះនឹងត្រូវរដ្ឋសភាបោះឆ្នោតអនុម័តក្នុងសម័យប្រជុំលើកទី៦ ដែលធ្វើឡើងនៅខែតុលាឆ្នាំនេះ ហើយអនុម័តនៅសម័យប្រជុំលើកទី៧ នៅខែឧសភា ឆ្នាំក្រោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្នើឡើងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា

វៀតណាមស្នើឡើងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា

លោកអនុប្រធានរដ្ឋសភា បានអះអាងថា ការដាក់ប្រជាជនជាកម្លាំងចលករ និងជាចំណុចកណ្តាលនៃការសម្រេចចិត្ត និងសកម្មភាពទាំងអស់ បានរួមចំណែកដល់សមិទ្ធផលសំខាន់ៗរបស់វៀតណាម ក្រោយពីរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី។

Top