• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ សារព័ត៌មានជាស្ពានដ៏សំខាន់ដែលតភ្ជាប់រដ្ឋសភាជាមួយប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតទូទាំងប្រទេស

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសព្រឹត្តិការណ៍លេចធ្លោរបស់រដ្ឋសភាវៀតណាមក្នុងឆ្នាំនេះ។
ទិដ្ឋភាពនៅជំនួបនេះ។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងចំណោមសមិទ្ធិផលរួមរបស់រដ្ឋសភាឆ្នាំនេះ មានការរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នសារព័ត៌មាននានា។ លោកប្រធានរដ្ឋសភាបានអះអាងថា ស្ថាប័នសារព័ត៌មានតែងតែផ្សព្វផ្សាយយ៉ាងពេញលេញ និងទាន់ពេលវេលានូវសកម្មភាពរបស់រដ្ឋសភាទៅកាន់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងក៏ឆ្លុះបញ្ចាំងពីមតិយោបល់ និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទៅកាន់វេទិការរដ្ឋសភាផងដែរ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ សារព័ត៌មានបន្តលើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់ ដែលតភ្ជាប់រដ្ឋសភាជាមួយប្រជាជន និងម្ចាស់ឆ្នោតទូទាំងប្រទេស ជួយឱ្យរដ្ឋសភាបំពេញកាន់តែល្អនូវតួនាទីរបស់ខ្លួនជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតផងដែរ

លោកប្រធានរដ្ឋសភាមានបំណងថា នាពេលខាងមុខ សារព័ត៌មាននឹងបន្តបង្កើតរបកគំហើញយ៉ាងខ្លាំងក្លាក្នុងការផ្សព្វផ្សាយគោលនយោបាយ រួមទាំងគោលនយោបាយរបស់រដ្ឋសភាផងដែរ។ រីឯខ្លួនវិញ រដ្ឋសភាសន្យា បង្កើតលក្ខខណ្ឌទាំងអស់សម្រាប់សារព័ត៌មានដើម្បីធ្វើប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top