នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយស្ថាប័នសារព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងបោះឆ្នោតជ្រើសរើសព្រឹត្តិការណ៍លេចធ្លោរបស់រដ្ឋសភាវៀតណាមក្នុងឆ្នាំនេះ។
ថ្លែងមតិក្នុងជំនួបនេះ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា
ក្នុងចំណោមសមិទ្ធិផលរួមរបស់រដ្ឋសភាឆ្នាំនេះ
មានការរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នសារព័ត៌មាននានា។ លោកប្រធានរដ្ឋសភាបានអះអាងថា
ស្ថាប័នសារព័ត៌មានតែងតែផ្សព្វផ្សាយយ៉ាងពេញលេញ
និងទាន់ពេលវេលានូវសកម្មភាពរបស់រដ្ឋសភាទៅកាន់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស
ព្រមទាំងក៏ឆ្លុះបញ្ចាំងពីមតិយោបល់ និងសេចក្តីប្រាថ្នារបស់ម្ចាស់ឆ្នោត
និងប្រជាពលរដ្ឋទៅកាន់វេទិការរដ្ឋសភាផងដែរ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖ “សារព័ត៌មានបន្តលើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់
ដែលតភ្ជាប់រដ្ឋសភាជាមួយប្រជាជន និងម្ចាស់ឆ្នោតទូទាំងប្រទេស
ជួយឱ្យរដ្ឋសភាបំពេញកាន់តែល្អនូវតួនាទីរបស់ខ្លួនជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន
និងជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតផងដែរ”។
លោកប្រធានរដ្ឋសភាមានបំណងថា
នាពេលខាងមុខ
សារព័ត៌មាននឹងបន្តបង្កើតរបកគំហើញយ៉ាងខ្លាំងក្លាក្នុងការផ្សព្វផ្សាយគោលនយោបាយ
រួមទាំងគោលនយោបាយរបស់រដ្ឋសភាផងដែរ។ រីឯខ្លួនវិញ រដ្ឋសភាសន្យា
បង្កើតលក្ខខណ្ឌទាំងអស់សម្រាប់សារព័ត៌មានដើម្បីធ្វើប្រតិបត្តិការ៕