• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ គម្រោងនេះគឺចាំបាច់ និងបន្ទាន់ក្នុងការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ទីក្រុង ហូជីមិញ ជួយទីក្រុងពង្រឹងរាល់កម្លាំងជំរុញកំណើន អភិវឌ្ឍន៍កាន់តែលឿន និងនិរន្តរភាព។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី ១៩ ធ្នូ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំរវាងគណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ស្តីពីការកសាង “គម្រោងកសាងសេចក្តីព្រាង សេចក្តីសម្រេចចិត្តអំពីយន្តការ និងគោលនយោបាយសាកល្បង ដើម្បីបង្កើតកម្លាំងចលករ ការអភិវឌ្ឍន៍ទីក្រុងហូជីមិញ”។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ គម្រោងនេះគឺចាំបាច់ និងបន្ទាន់ក្នុងការរៀបចំគោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់ទីក្រុងហូជីមិញ ជួយទីក្រុងពង្រឹងរាល់កម្លាំងជំរុញកំណើន អភិវឌ្ឍន៍កាន់តែលឿន និងនិរន្តរភាព។ ក្នុងស្មារតី៖ ទីក្រុងហូជីមិញដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បីទីក្រុងហូជីមិញ។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “អនុញ្ញាតឱ្យទីក្រុងហូជីមិញត្រូវបានអនុវត្តលឿនជាងប្រទេសទាំងមូលសម្រាប់ការធ្វើវិសោធនកម្ម និងបន្ថែមលើគម្រោងមួយចំនួន ដូចជាច្បាប់ភូមិបាលដែលបានកែសម្រួល វិសោធនកម្មច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ។ ប្រការនេះទាំងមានលក្ខណៈទូទៅ និងជាក់ស្តែង ដូច្នេះនៅពេលសេចក្តីសម្រេចចេញនៅពេលក្រោយ ទីក្រុងហូជីមិញមានឱកាសអនុវត្តភ្លាមៗ។ លើសពីនេះ គោលនយោបាយថ្មី និងដាច់ដោយឡែកសម្រាប់ទីក្រុងហូជីមិញ គឺត្រូវការជាចាំបាច់ ដើម្បីលុបបំបាត់ឧបសគ្គ។ ស្មារតីរួមគឺខិតខំជួយដល់ការអភិវឌ្ឍទីក្រុងឱ្យអស់ពីលទ្ធភាព”។

លោកប្រធានរដ្ឋសភាក៏បានគូសបញ្ជាក់ផងដែរថា គម្រោងនេះរួមមានបញ្ហាធំៗ នាំមកនូវផលប្រយោជន៍ភ្លាមៗ និងរយៈពេលវែង ព្រមទាំងមានចំណុចលោតផ្លោះក្នុងការបង្កើត ការអភិវឌ្ឍ និងនវានុវត្តន៍របស់ទីក្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

នាយករដ្ឋមន្ត្រីចិន លោក Li Qiang អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ខែតុលា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ៨ ខែតុលា នាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា។

Top