• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម

ក្នុងក្របខ័ណ្ឌចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Tashkent ប្រទេសអ៊ូសបេគីស្ថាន នាព្រឹកថ្ងៃទី ៦ មេសា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំ។
ប្រធានរដ្ឋសភា៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយ នឹងវឌ្ឍនភាពនិងសមធម៌សង្គម ប្រធានរដ្ឋសភាលោក Tran Thanh Man បានមានប្រសាសន៍ថា ភារកិច្ចរបស់សភាគឺធានាឱ្យបាននូវរាល់គោលនយោបាយសំដៅកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ ធា នាប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍ។ ឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន រដ្ឋសភាវៀតណាមកំពុងសិក្រិត គ្រប់ជ្រុងជ្រោយនូវក្របខណ្ឌច្បាប់  អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរថាមពល ដើម្បីអភិវឌ្ឍន៍ប្រទេសយ៉ាងឆាប់រហ័ស រឹងមាំ និងនិរន្តរភាព ធានាសមធម៌សង្គម។ រដ្ឋសភាវៀតណាមប្តេជ្ញា បន្តរួមដំណើរជាមួយសភាជុំវិញពិភពលោក  ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់មនុស្សជាតិ។ សុន្ទរក ថារបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ទទួលបានការយកចិត្តទុកដាក់ និងមតិជាវិជ្ជមានពីសមាជិកសភានៃប្រទេសជាសមាជិក IPU៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នៅរសៀលថ្ងៃទី២២ ខែមករា មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយ និស្តវៀតណាម បានប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

Top