នាព្រឹកថ្ងៃទី១៨ ខែតុលានេះ ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បានអញ្ជើញមកដល់ទីក្រុងហូជីមិញ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បានធ្វើឡើងក្នុងបរិបទដែលឆ្នាំនេះ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីការគោរពគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការបន្តធ្វើឱ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ហុងគ្រីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពទៀតផង៕