នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានទី ២ បានរៀបចំពិធីរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីផ្នែកស៊ើបការ ការពារជាតិវៀត ណាម (ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ។
លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយនាយឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានលេខ ២ ក្រសួងការពារជាតិ។ (រូបថត៖ Van Hieu/VOV)
លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមបានអញ្ជើញចូលរួម និងថ្លែងក្នុងពិធីនេះ។ អញ្ជើញចូលរួមពិធីនេះ ក៏មានវត្តមានលោកប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋផងដែរ។
ដើម្បីសម្រេចភារកិច្ចឲ្យបានល្អក្នុងស្ថានភាពថ្មី លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យផ្នែកស៊ើបការណ៍ការពារជាតិ បន្តអនុវត្តន៍ឱ្យបានល្អនូវតួនាទីជាភ្នាក់ងារស៊ើបការណ៍ យុទ្ធសាស្ត្ររបស់បក្ស រដ្ឋ និងភ្នាក់ងារស៊ើបការណ៍យោធាឯកទេសនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិ។ ផ្នែកស៊ើបការណ៍សម្ងាត់ការពារជាតិត្រូវតែវាយតម្លៃស្ថានភាព កំណត់គោលជំហរ យុទ្ធសាស្ត្រ និងដោះស្រាយករណីនានា; ខិតខំលើកកំពស់គុណភាពប្រតិបត្តិការបន្ថែមទៀត និងរក្សាការជឿទុកចិត្តពិសេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពចំពោះផ្នែកស៊ើបការណ៍ការពារជាតិ។
លើសពីនេះ ផ្នែកស៊ើបការណ៍ការពារជាតិត្រូវតែយកចិត្តទុកដាក់លើការកសាងជួរកម្មាភិបាលស៊ើបការណ៍បដិវត្តន៍; កសាងជួរកម្មាភិបាលដោយមានឫទ្ធានុភាពនយោបាយរឹងមាំ មានចក្ខុវិស័យ និងការត្រិះរិះវិជ្ជាជីវៈមុតស្រួច មានលក្ខណៈសម្បត្តិ និងចំណេះដឹងជំនាញ សក្តិសមនឹងបេសកកម្ម ភារកិច្ច ជាមួយនឹងបរិមាណសមហេតុផល និងគុណភាពកាន់តែខ្ពស់ បំពេញតាមតម្រូវការភារកិច្ចទាំងក្នុងរយៈពេលខាងមុខនិងរយៈពេលវែង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម