• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចផ្លូវការ​នៅហូឡង់​


 ប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់

តាមការអញ្ជើញរបស់​ប្រធានសភាហូឡង់​ លោកស្រី ​Khadija Arib គណៈប្រតិភូជាន់​ខ្ពស់រ​ដ្ឋស​ភាវៀតណា​ម ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា លោកស្រី N​guyen Thi Kim Ngan​ នឹងអញ្ជើញបំពេញទស្សន​កិច្ចផ្លូវ​ការ​នៅ ព្រះរាជា​ណាចក្រ​ហូឡង់​ ចាប់​ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ២០១៨​ ។

នេះគឺជាលើកដំបូងបង្អស់ដែ​លលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សកិច្ចនៅ​ប្រទេស​​ហូឡង់។ ដំណើរ​ទស្សនកិច្ច​នេះមាន សារៈសំខាន់ដើម្បីបន្តពង្រឹង​និងពង្រីកបន្ថែមទៀតនូវចំ​ណង​មិត្តភាព ​កិច្ច​សហ​ប្រតិបត្តិការ​ លើវិស័យជាច្រើនជា​មួយប្រទេសហូឡង់ក្នុងឱកាសរំលឹកខួបលើកទី​ ៤៥ នៃការ​បង្កើត​ទំនាក់​ទំនង​ការទូត​ រវា​ងវៀតណាម -ហូឡង់ (ឆ្នាំ ១៩៧​៣ - ឆ្នាំ ២​០១៨ )​ ។ ដំណើរ​ទស្សនកិច្ច​នេះក៏បាន​កត់សម្គាល់​នូវព្រឹត្តិការណ៍ថ្មី​មួយក្នុងទំនាក់ទំនង មិ​ត្តភាព និង កិច្ចសហប្រតិបត្តិការរវាង​ រដ្ឋសភាវៀតណាម ​និង​ សភា ហូឡង់​ដែរ​៕

 

​តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top