• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅទស្សនាមន្ទីរពេទ្យអន្តរជាតិ La Vie នៅ​ប្រទេសឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំកំពូលនៃរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ នាព្រឹកថ្ងៃទី៦ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យអន្តរជាតិ La Vie នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។

ប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះសម្ភារៈ និងបរិក្ខារពេទ្យទំនើបរបស់មន្ទីរពេទ្យ ដែលបានបណ្តាក់ទុននិងសាងសង់ដោយសហគមន៍ជនវៀតណាមនៅប្រទេសឡាវ។

 
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជជែកជាមួយកម្មាភិបាលនិងបុគ្គលិកនៃមន្ទីរពេទ្យអន្តរជាតិ La Vie។ រូបថត៖ VOV

ដោយយល់ព្រមនឹងសំណើពង្រីកកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ជាមួយមន្ទីរពេទ្យក្នុងស្រុក ប្រធានរដ្ឋសភាបានចាត់ទុកថា មន្ទីរពេទ្យ និងសាកលវិទ្យាល័យធំៗដែលមានដេប៉ាតឺម៉ង់វេជ្ជសាស្ត្រ  និងឱសថសាស្ត្រក្នុងស្រុក ត្រូវពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយគ្រឹះស្ថានពេទ្យនៅក្រៅប្រទេស និងពិនិត្យព្យាបាលអ្នកជំងឺដោយផ្ទាល់។

មន្ទីរពេទ្យអន្តរជាតិ La Vie គឺជាមន្ទីរពេទ្យថ្នាក់ ១ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសុខាភិបាលឡាវ ដោយអភិវឌ្ឍជំនាញស៊ីជម្រៅផ្នែកបេះដូង និងប្រព័ន្ធក្រពេញបញ្ចេញក្នុង(endocrine)។ មន្ទីរពេទ្យនេះត្រូវបានវិនិយោគ និងសាងសង់ដោយសហគ្រាសវៀតណាមនៅប្រទេសឡាវ។ មន្ទីរពេទ្យនេះត្រូវបានបើកឲ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ជាកន្លែងពិនិត្យនិងព្យាបាលជំងឺសម្រាប់សហគមន៍ជនវៀតណាមក្នុងប្រទេសឡាវ និងប្រជាជនឡាវដែលមានតម្រូវការពិនិត្យ និងព្យាបាលជំងឺ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top