• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅឥណ្ឌូនេស៊ីនិងអ៊ីរ៉ង់

នាព្រឹកថ្ងៃទី ១១ សីហា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និង គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា វៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និង ចូលរួមមហាសន្និបាត AIPA លើកទី៤៤; ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ចាប់ពីថ្ងៃទី៤ ដល់ទី ១១ ខែសីហា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ (រូបថត៖ VNA)

ជាមួយនឹងសកម្មភាពជិត ៦០ នៅ ប្រទេសទាំងពីរ ដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាត AIPA លើកទី ៤៤ ក៏ដូចជា ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាមទទួលបានលទ្ធផលល្អប្រសើរជាច្រើន។
ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីនិងអ៊ីរ៉ង់បានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពអធិកអធមចំពោះប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ហើយពិភាក្សាលើ ខ្លឹមសារជាក់លាក់ជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ នៅក្នុងជំនួបទាំងនេះ មជ្ឈដ្ឋានអ្នកនយោបាយនៃប្រទេសទាំងពីរបានអះអាងនូវការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម ក៏ដូចជាមានមនោសញ្ចេតនាពិសេសចំពោះទឹកដីនិងមនុស្សវៀត ណាមផងដែរ។ រដ្ឋសភាវៀតណាម-ឥណ្ឌូណេស៊ី និងរដ្ឋសភា
វៀតណាម-អ៊ីរ៉ង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ដោយបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈ ប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ក៏ដូចជាសម្របសម្រួលគ្នាក្នុង ការងារឃ្លាំមើល និងនៅវេទិកាអន្តរជាតិនានា។ លើសពីនេះ ក្នុងដំណើរទស្សនកិច្ចនេះ បណ្ដាក្រសួងពាក់ព័ន្ធក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យផ្សេងៗគ្នាផងដែរ។
ចំណុចមួយដ៏លេចធ្លោនៃដំណើរទស្សនកិច្ចការងារលើក នេះគឺសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នៅចំពោះមុខវាគ្មិននិងអ្នកស្រាវជ្រាវគោលនយោបាយនៃប្រទេសទាំងពីរ។ ក្នុងសុន្ទរកថា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចែករំលែកពីបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសជាតិ ការអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់វៀត ណាម ជាពិសេសគឺបទពិសោធន៍ក្នុងការយកប្រជាជនជាឫសគល់ ក៏ដូចជាតម្លៃនៃ សន្តិភាព និងភាពសុខដុមរមនាក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទី ពឹងខ្លួន និងបើកចំហរបស់វៀតណាម៕

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top